Man City នៅតែមានក្តីសង្ឃឹមក្នុងការប្រជែងពាន ក្រោយវាយបកយកឈ្នះ Spurs សឹងមិនគួរឲ្យជឿ

មេឃខៀវ Manchester City បាន​វាយបក ​ដើម្បី​ដណ្តើម​បាន​ជ័យ​ជម្នះ ៤:២ យ៉ាង​គួរឲ្យស្ញើចសរសើរ ទៅ​លើក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងការប្រកួត​ក្រប​ខ័ណ្ឌ Premier League។

ថ្វីត្បិតត្រូវបានក្រុមភ្ញៀវនាំមុខមុនពីរគ្រាប់ គិតត្រឹមវគ្គទី១ ក្រុមរបស់លោក Pep Guardiola ហាក់មិនបានបោះបង់ចោលក្តីសង្ឃឹមនោះឡើយ ដោយបានកែប្រែការប្រកួតទាំងស្រុង ជាមួយនិងទម្រង់ប្រយុទ្ធ គ្រប់គ្រងបាល់ស្ទើរតែពីដើមរហូតដល់ចប់ ដើម្បីវាយបកយកឈ្នះ Spurs បានវិញ។

អ្វីដែលជារឿងពិសេសនោះ គឺក្តីសង្ឃឹមតាមប្រជែងតំណែងកំពូលតារាងពីក្រុមកំពុងឡើងជើងខ្លាំង Arsenal នៅតែបន្តមាន ដោយមាន៤២ពិន្ទុ តាមពីក្រោយ Arsenal ដែលមាន៤៧ពិន្ទុ ហើយថែមទាំងត្រូវជួបក្រុម Manchester United នៅចុងសប្តាហ៍នេះ ផងដែរ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង