ព្យាករណ៍គូ Villarreal vs Real Madrid ម៉ោង៣ថ្ងៃទី២០មករា

ការប្រកួត Copa del Rey ជុំទី១៦ នឹងត្រូវធ្វើឡើងនៅពាក់កណ្តាលសប្តាហ៍ ដែល Real Madrid ត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន La Ceramica ដើម្បីជួបជាមួយ Villareal នៅយប់ថ្ងៃព្រហស្បតិ៍។

បន្ទាប់ពីប្រកួតចាញ់ Barcelona ក្នុងលទ្ធផល​ ៣-១​ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Supercopa​ de Espana កាលពីសប្តាហ៍មុនមក ក្រុមការពារតំណែងជើងឯកលីគបច្ចុប្បន្នមានបំណងធានាថា ពួកគេនឹងមិនធ្លាច់ចេញពីការប្រកួតដណ្តើមពានរង្វាន់ទីពីររបស់ពួកគេទៅកាន់ក្រុម Villareal ដែលជាក្រុមកំពុងតែមានទម្រង់ដ៏ល្អនាពេលថ្មីៗនេះ។

Real Madrid មិនធ្លាប់បានធ្លាក់ចេញនៅក្នុងដំណាក់កាល នៃពានរង្វាន់ Copa del Rey ឡើយចាប់តាំងពីរដូវកាលឆ្នាំ​ ២០១៤/១៥​ ប៉ុន្តែពួកគេទំនងជានឹងពិបាកក្នុងការប្រកួតនេះ។

រីឯក្រុមម្ចាស់ផ្ទះវិញ មានទម្រង់លេងមិនគួរឱ្យជឿចាប់តាំងពីការសម្រាក នៃការប្រកួត World Cup ដោយមានជ័យជម្នះ ៧ប្រកួតជាប់ៗគ្នាក្នុងការប្រកួតទាំងអស់។

ក្នុង​ពេល​ថ្មីៗ​នេះ Villareal បាន​បង្កើត​ឱកាសយ៉ាង​ល្អ​ក្នុង​ការ​ជួប​គូប្រកួត​ ហើយ​បាន​បង្ហាញ​ថា​ពួកគេ​អាចមា​នលទ្ធភាពប្រកួតទល់​នឹង​ក្រុម​យក្ស​អេស្ប៉ាញ។

ក្នុង​ការ​ជួប​គ្នា​៥ប្រកួត​ចុង​ក្រោយ​រវាង Villareal និង Real Madrid លទ្ធផលគឺឈ្នះ​១ប្រកួតដូច​គ្នា ខណៈ​ដែល​ការ​ប្រកួត​៣លើកទៀត​បាន​បញ្ចប់​ត្រឹមតែស្មើ។ 

ការព្យាករណ៍​ :​ ជាទូទៅក្នុងការ​ប្រកួត​ភាគច្រើន​ដែល​មានវត្តមាន​ Real Madrid ពួក​គេ​តែងតែជាក្រុមដែលជាទីពេញចិត្ត ហើយក៏ដូចគ្នាក្នុងការចូលមក​ក្នុង​ការ​ប្រកួត​នេះ​។ ទោះជាយ៉ាងណាក៏ដោយ ពួកគេធ្លាប់បរាជ័យ​ម្តងរួចមកហើយ​នៅក្នុងកីឡដ្ឋាននេះ បើគិតពីរយៈពេលគឺមិនទាន់ដល់២សប្តាហ៍ទេ។ Villareal ស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ហើយមើលទៅដូចជាអាចផ្គូរផ្គង ជាមួយក្រុមណាមួយក៏បាននៅទូទាំងទ្វីបអឺរ៉ុបពេលនេះ។​ ការទស្សន៍ទាយរវាង Villarreal និង Real Madrid របស់យើង គឺជម្រើសពីរសម្រាប់ Villarreal ក្នុងការទទួលជ័យជម្នះ ឬក៏ស្មើ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង