Casemiro នឹងអវត្តមានក្នុងជំនួបដ៏សំខាន់ ដោយសាររឿងមួយនេះ

ខ្សែបម្រើការពារដ៏ឆ្នើម Casemiro របស់បិសាចក្រហម Manchester United នឹងអវត្តមានក្នុងការប្រកួតនៅថ្ងៃអាទិត្យជាមួយក្រុមកាំភ្លើងធំ Arsenal ដោយសារតែជាប់ពិន័យកាតលឿង។

Casemiro បាន​ចាប់​យក​កាត​លឿង​ទី​ប្រាំ​ក្នុង​រដូវកាលនេះ បន្ទាប់​ពី​បានបង្កកំហុសទៅលើ Wilfried Zaha ក្នុង​តង់​ទី​ពីរ​នៃ​ការ​ប្រកួត​ទល់​នឹង Crystal Palace។ ម្ចាស់ផ្ទះក៏បានតាមស្មើភ្លាមៗបន្ទាប់ពីការពិន័យ ហើយការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។ អវត្តមានរបស់ Casemiro ជារឿងពិបាកដើម្បីយកឈ្នះក្នុងការប្រកួតដ៏លំបាកមួយនៅកីឡដ្ឋាន Emirates។ Scott McTominay អាច​នឹង​ចូល​មក​ក្នុង​ជម្រើស​ដំបូង​ ជំនួស​កីឡាករ​ប្រេស៊ីលរូបនេះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង