មកដឹងពីមូលហេតុដែលគ្រាប់បាល់១១ម៉ែត្ររបស់ Mitrovic ត្រូវបានលុបចោល ទាំងដែលស៊ុតចូល

ខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ក្លឹប Fulham គិតថាគាត់បានបើកការស៊ុតបញ្ចូលទីទល់នឹង Newcastle ពីចំណុច11ម៉ែត្រ ប៉ុន្តែអ្វីៗបែរជាមិនដូចបំណង ដោយគ្រាប់បាល់នោះមិនត្រូវបានអនុញ្ញាតនោះឡើយ។

ក្រុម Fulham បានទទួលការពិន័យនៅតង់ទីពីរ បន្ទាប់ពី VAR បានកាត់សេចក្តីថា Kieran Trippier បានទាក់ឲ្យ Bobby Decordova-Reid ដួលនៅខាងក្នុងប្រអប់។​ ការទាត់របស់ Mitrovic ត្រូវបានច្រានចោល ដោយសារការរអិលរបស់គាត់ មានន័យថា គាត់បានប៉ះបាល់ពីរដង មុនពេលបាល់ចូលទី។ 

ច្បាប់នៃការប្រកួតចែងថា អ្នកទាត់បាល់ពិន័យអាចប៉ះបាល់បានតែម្តងគត់ មានន័យថា ការស៊ុតរបស់កីឡាករសញ្ជាតិស៊ែប៊ី ត្រូវបានចាត់ទុកថា មិនស្របច្បាប់ ដូច្នេះហើយមិនត្រូវបានអនុញ្ញាត៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង