ព្យាករណ៍គូ​ Southampton vs Man City ម៉ោង៣ថ្ងៃទី១២មករា

Southampton ត្រូវកំណត់ការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីប្រកួតជាមួយនិង Manchester City ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup។

Southampton គឺជាក្រុមបាតតារាងនៅ Premier League ដោយប្រកួតចាញ់៦ប្រកួតជាប់ៗគ្នា។​ ក្តីសង្ឃឹមដែល ពួកគេមាន​ នោះគឺជោគជ័យក្នុងដណ្តើមបានពាន​ ដែលអាចនឹងជួយបង្កើនទំនុកចិត្តខ្លះ ហើយនឹងបង្ហាញភាពប្រសើរឡើងវិញក្នុង Premier League។

ទម្រង់លេង៩០នាទីក្នុងដី​ បានឱ្យឃើញថា ពួកគេប្រកួតឈ្នះតែ១ប្រកួត ក្នុងចំណោមការប្រកួតលីគ និងកាប្រកួតដណ្តើមពាន៨ចុងក្រោយ។ កាល​ពី​ដើម​រដូវ​កាល​នេះ ពួក​គេ​បាន​ប្រកួតចាញ់ Manchester City ៤-០។

Manchester City​ មានប្រវត្តិឈ្នះពានរង្វាន់ Carabao Cup ៤លើក ក្នុងរយៈពេល៥រដូវកាលចុងក្រោយនេះ។

ជាពិតណាស់ដែល City នឹងដាក់ជម្រើសកីឡាករខ្សោយជាងរាល់ដង​ ប៉ុន្តែពួកគេនៅតែជាក្រុមដែលខ្លាំង ដោយមិនមានភាពខុសប្លែកគ្នាច្រើននោះទេ។

City បន្តប្រកួត​ស្មើ​យ៉ាង​តានតឹង​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ក្នុង​រដូវ​កាល​នេះ ហើយការ​ប្រកួត​ជុំ​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ Carabao Cup ពួក​គេ​បាន​យក​ឈ្នះ​ Liverpool ដោយលទ្ធផល​ ៣-២ ក្នុងដី។

ការព្យាករណ៍​ : នៅពេលដែល Erling Haaland ត្រឹមជាកីឡាករអង្គុយលើកៅអីបម្រុង ហើយនៅតែអាចយកឈ្នះលើ Chelsea បានយ៉ាងងាយ នោះបង្ហាញថា ក្រុមខ្លាំងប៉ុណ្ណា។ Manchester City មានកំណត់ត្រាដ៏អស្ចារ្យនៅក្នុងការប្រកួត Carabao Cup ហើយសូម្បីតែជម្រើសកីឡាករខ្សោយ ក៏គួរតែអាចយកឈ្នះលើ Southampton និងឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយបានដែរ។
ការទស្សន៍ទាយរវាង​ Southampton និង Manchester City របស់យើងគឺការឈ្នះទៅលើ Man City ដោយនាំមុខទាំងតង់ទីមួយ និងពេលបញ្ចប់ការប្រកួត៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង