តើលោក Pep Guardiola បាននិយាយថាម៉េចខ្លះចំពោះលោក Potter ក្រោយចប់ការប្រកួតទល់និង Chelsea?

Chelsea ត្រូវ​បាន Man City បំបាក់​ជា​លើក​ទី​ពីរ​ក្នុង​រយៈ​ពេលត្រឹមតែ​បួន​ថ្ងៃ ខណៈ​ដែល​ពួក​គេ​ធ្លាក់​ចេញ​ពីពានរង្វាន់ FA Cup ជាមួយនិង​ទម្រង់​លេង​ខ្សោយដ៏​ទល់​នឹង​ក្រុម​របស់​លោក Guardiola។ 

ក្រុមតោខៀវបានឈ្នះតែមួយប្រកួតគត់ក្នុងចំណោម 7 ប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់ ហើយនៅពេលនោះបានធ្លាក់មកលេខ 10 ក្នុង Premier League និងបានធ្លាក់ចេញពី FA និង League Cup ដែលបណ្តាលឱ្យមានការអំពាវនាវឲ្យបណ្តេញលោក Graham Potter ចេញពីតំណែង។

យ៉ាងណាក្តី Pep Guardiola បានជំរុញឲ្យ Chelsea ផ្តល់ពេលវេលាបន្ថែមដល់គ្រូបង្វឹក Graham Potter ដើម្បីកែលម្អក្រុមរបស់គាត់ ដោយបាននិយាយថា "ខ្ញុំចង់និយាយទៅកាន់ Todd Boehly ថាទុកពេល Graham Potter ទុកពេលឲ្យគាត់សិនទៅ។ អ្នកចាត់ការទាំងអស់ត្រូវការពេលវេលា។ ខ្ញុំដឹងថាលទ្ធផលនៅក្លិបធំៗមានសារៈសំខាន់ ប៉ុន្តែគួរណាតែផ្តល់ពេលវេលាឲ្យគាត់។ អ្វីដែលគាត់បានធ្វើនៅ Brighton ជារឿងល្អ ប៉ុន្តែគាត់ពេលនេះត្រូវការពេលវេលាបន្ថែមសម្រាប់រៀបចំ"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង