Lazio ត្រូវហាមមិនឲ្យអ្នកទស្សនាចូលការប្រកួត ដោយសារតែការរើសអើងជាតិសាសន៍

Lazio ត្រូវបានតម្រូវឲ្យបិទកីឡដ្ឋានមួយផ្នែក សម្រាប់ការប្រកួតក្នុងផ្ទះបន្ទាប់របស់ពួកគេ បន្ទាប់ពីអ្នកគាំទ្ររបស់ពួកគេបានធ្វើការរើសអើងពូជសាសន៍ ទៅលើកីឡាករ Samuel Umtiti និង Lameck Banda របស់ក្រុម Lecce។

ការប្រកួតក្នុងក្របខណ្ឌ Serie A នៅទឹកដី Lecce កាលពីថ្ងៃពុធត្រូវបញ្ឈប់ជាបណ្តោះអាសន្ន ដោយអាជ្ញាកណ្តាល បានលឺការស្រែកដាក់កីឡាករទាំងពីរពីតំបន់អ្នកគាំទ្រ Lazio ដែលធ្វើឲ្យ Umtiti ស្រក់ទឹកភ្នែកដោយសារតែការរើសអើងនោះ គឺសំដៅមកលើគាត់។ 

អាជ្ញា​ធរ​អ៊ីតាលី​បាន​ដាក់អោយមាន​បម្រាម នៃ​កីឡដ្ឋានមួយផ្នែក ​សម្រាប់​ការ​ប្រកួត​បន្ទាប់​របស់​ Lazio ​នៅ​កីឡដ្ឋាន Stadio Olimpico ដោយត្រូវជួបជាមួយក្រុម Empoli នៅថ្ងៃអាទិត្យនេះ។
អ្វីដែលគួរឲ្យហួសចិត្តនោះគឺ រឿងរ៉ាវមួយនេះ មិនមែនជាលើកដំបូងសម្រាប់ក្រុម Lazio នោះឡើយ ព្រោះធ្លាប់កើតឡើងជាញឹកញយមកហើយ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង