Graham Potter ថាលោកនិងព្យយាមគេចពីរឿងមួយនេះឲ្យបាន

Graham Potter អ្នកចាត់ការទូទៅរបស់តោខៀវ Chelsea ថាខ្លួននឹងគេចសំណួរអំពីផែនការនៃការផ្ទេររបស់ Chelsea បន្ទាប់ពីត្រូវបានសួរអំពីចំណាប់អារម្មណ៍របស់ក្លិបចំពោះកីឡាករ Enzo Fernandez និង Mykhailo Mudryk ដែលត្រូវបានគេរាយការណ៍ថាកំពុងតែជាប់ពាក់ព័ន្ធជាមួយក្លិប។

នៅពេលអ្នកយកព័ត៌មានសួរពីគោលដៅទីផ្សារដោះដូរក្រុមរបស់គាត់ លោក Potter បានបដិសេធមិននិយាយអ្វីទាំងអស់ ដោយលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា "វាជាសំណួរដ៏ល្អ ប៉ុន្តែបញ្ហាគឺប្រសិនបើខ្ញុំឆ្លើយវា នោះវាច្បាស់ជាខាតពេលច្រើន ព្រោះកីឡាករគ្រប់គ្នាសុទ្ធតែពាក់ព័ន្ធជាមួយ Chelsea។ ដូច្នេះខ្ញុំត្រូវតែគេចវា ហើយខ្ញុំសង្ឃឹមថាអ្នកអាចយល់ពីមូលហេតុដែលខ្ញុំមិនអាចឆ្លើយវាបាន។ ខ្ញុំតែងតែឆ្លើយសំណួរនោះដោយនិយាយថាខ្ញុំជាគ្រូបង្វឹក ហើយការទទួលខុសត្រូវរបស់ខ្ញុំគឺចំពោះកីឡាករដែលកំពុងតែមានវត្តមានក្នុងក្រុមស្រាប់តែប៉ុណ្ណោះ"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង