ព្យាករណ៍គូ​ Tottenham vs Aston Villa ម៉ោង២១ ថ្ងៃទី១មករា

Tottenham បានពុះពារយ៉ាង​លំបាក​ពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ដើម្បី​តាមបានស្មើ ២-២ ពេលប្រកួតជាមួយ Brentford ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​។ កីឡាករ​ Harry Kane និង Pierre Emil Højbjerg ជាអ្នករកគ្រាប់បាល់នៅក្នុងតង់ទី២ ដែលជួយឱ្យ Spurs ទទួលបានមួយពិន្ទុ ហើយ ពួកគេរំពឹងថា អាចបង្ហាញទម្រង់ការពារប្រសើរជាងមុន​ ដោយចូលមកក្នុងការប្រកួតនេះ ជាមួយនឹងការឈ្នះតែ២ប្រកួតក្នុងការប្រកួតលីគ៦ប្រកួត។

ខណៈពេលដែលពួកគេគឺជាក្រុមមួយក្នុងចំណោមក្រុមប្រយុទ្ធល្អបំផុតទី៣នៅក្នុងលីគ Spurs ក៏បានបង្ហាញពីទម្រង់ការពារខ្សោយបំផុត ក្នុងចំណោមក្រុមកំពូលទាំង៨ បន្ទាប់ពីមានចំនួនគ្រាប់បាល់របូត២៣គ្រាប់ក្នុង១៦ការប្រកួត។

ផ្ទុយទៅវិញ​ Aston Villa ទើបតែប្រកួតចាញ់ Liverpool ៣-១​ នេះ​ជា​ការ​ចាញ់​លើក​ទី​៣ សម្រាប់ពួក​គេ​ក្នុង​ការ​ប្រកួត​ចំនួន​៥ប្រកួត ហើយ​វា​ជា​ចម្ងល់​បន្តិច​ដែល​ពួក​គេ​ចូល​មកកាន់​ការ​ប្រកួត​នេះ​ ក្នុង​នាម​ជា​ក្រុម​លេងមិន​សូវ​ល្អ​។

ការប្រកួតរបស់ពួកគេជារើយៗមានគ្រាប់បាល់ច្រើន​ ដែលគ្រប់ការប្រកួតទាំង៧លើកចុងក្រោយនេះ​ មានគ្រាប់បាល់ច្រើនជាង ២.៥​ គ្រាប់។​ ទោះយ៉ាងណាក៏ដោយ ការប្រកួតក្រៅដីរបស់ពួកគេគឺលេងមិនល្អទេ​ ក្នុង​ការ​ប្រកួត​ក្រៅ​ដី​៩​ប្រកួតចុង​ក្រោយ​ ពួក​គេ​ឈ្នះ​១ប្រកួត ស្មើ២ប្រកួត​ និង​ចាញ់​៦ប្រកួត។ ពួក​គេ​បាន​បរាជ័យ​ក្នុង​ការ​រក​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត​ក្រៅ​ដី​៣ប្រកួត​ ហើយ​គ្មានរបូតគ្រាប់តែ១ប្រកួត​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ក្រៅ​ដី​ចំនួន៥ប្រកួត។

ការព្យាករណ៍​ :​ Tottenham មាន​ដំណើរការ​ប្រកួត​ដ៏​ល្អ​ក្នុង​ដី​បើ​ប្រៀបធៀប​ទៅនឹង Aston Villa ហើយ​នេះ​គួរ​តែ​ចំណុចលេចធ្លោក្នុង​ការ​ប្រកួត​នេះ ខណៈ​ដែល​ពួក​គេរំពឹងការ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី​ក្នុង​កម្រិត​ខ្ពស់​។​ 
តែទោះ​ជា​យ៉ាង​ណា ក្រុម​ម្ចាស់​ផ្ទះ​មានចំណុចដែលគួរឱ្យព្រួយបារម្ភនោះគឺទម្រង់ការពារ ហើយ Aston Villa នឹង​អាចធ្វើការវាយ​បក​ចំពោះ​បញ្ហា​នេះ។ ខណៈ​ដែល​យើង​រំពឹង​ថាការ​ពេញ​ចិត្ត​ក្នុងថ្ងៃនេះ សម្រាប់​ការ​ប្រកួតរវាង​ Tottenham Hotspur និង Aston Villa យើងព្យាករណ៍ថា ក្រុម​ម្ចាស់​ផ្ទះ​គឺជាអ្នកឈ្នះ ប៉ុន្តែ​ក្នុងនោះក្រុម​ទាំង​ពីរ​ក៏នឹងមាន​ការស៊ុតបញ្ចូលទីគ្នាផងដែរ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង