ព្យាករណ៍គូ​ Wolver vs Man United ម៉ោង១៩:៣០ ថ្ងៃទី៣១ធ្នូ

Wolverhampton Wanderers អាចឡើងផុតពីបាតតារាងបាន ប្រសិនបើពួគេឈ្នះការប្រកួតនេះ។ ពួក​គេ​ស្ថិត​ឈរនៅលេខ​១៨​ ក្នុង​តារាង និង​ជា​ម្ចាស់​ផ្ទះដែលត្រូវជួបជាមួយ Manchester United ដែល​ឈរនៅ​លេខ​៥​ក្នុង​ក្រប​ខ័ណ្ឌ Premier League។

បច្ចុប្បន្ននេះពួកគេមានគម្លាត១ពិន្ទុ ពីតំបន់សុវត្ថិភាពប៉ុណ្ណោះ បន្ទាប់ពីការប្រកួតលីគ៥ប្រកួតដោយគ្មានការឈ្នះ។ ក្នុងរដូវកាលនេះ​មានតែការឈ្នះ Premier League ៣ប្រកួតប៉ុណ្ណោះ ដែលការប្រកួតឈ្នះនោះ កើតឡើងនៅពេលដែលពួកគេ ប៉ះជាមួយក្រុម៣នៅក្នុងក្រុមបាតតារាងទាំង៤។

ការស្វែងរកគ្រាប់បាល់ គឺជាបញ្ហាចម្បងសម្រាប់ពួកគេក្នុងរដូវកាលនេះ ហើយការស៊ុតបញ្ចូលទី២គ្រាប់ យកឈ្នះលើក្រុម Everton ដែលនោះ ជាការស៊ុតបញ្ចូលទីគ្រាប់បាល់២គ្រាប់ ជាលើកទី២ ក្នុងរដូវកាលនេះ។

Manchester United បានយកឈ្នះលើក្រុម Nottingham Forest ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអង្គារ ហើយបច្ចុប្បន្ននេះពួកគេតាមពីក្រោយក្រុមលេខ៤ Tottenham តែ១ពិន្ទុ​ ជាមួយនឹងសល់ការប្រកួតក្នុងដៃ។

ទម្រង់​លេង​ក្រៅ​ដី​៨ប្រកួត​ មាន​ការ​ប្រកួតឈ្នះ​៤លើក​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​ភាព​ខុស​គ្នា ជាមួយគ្រាប់បាល់​-៥គ្រាប់។​ គ្រាប់បាល់១៦គ្រាប់ ត្រូវបានរបូតក្នុងការប្រកួតក្រៅដី៨ប្រកួត​ ប៉ុន្តែ ១៣គ្រាប់កើតឡើងពីការប្រកួតចាញ់ Brentford, Manchester City និង Aston Villa ។ នៅសល់៣គ្រាប់​ប៉ុណ្ណោះ​ដែលរបូតចេញពីការប្រកួត៥លើកដទៃទៀត។

ការព្យាករណ៍​ :​ Wolves នៅ​តែ​ស្ថិត​ក្នុង​ក្រុម​បាត​តារាង​ទាំង​៣​ ប៉ុន្តែ​ការ​ឈ្នះ​នឹងបង្កើតក្តីសង្ឃឹម​ និង​បង្កើន​ទំនុក​ចិត្ត​សម្រាប់ពួក​គេ។​ ការ​ចាប់ផ្តើម​រដូវ​កាល​មិនល្អ​របស់​ Manchester United ស្ទើរតែ​ត្រូវបាន​គេ​បំភ្លេច​ចោលទៅហើយ​ ជាមួយនឹង​ទម្រង់​លេង​ដ៏​ល្អរបស់​ Rashford ពួកគេ​ប្រាកដជាក្រុមដែល​ពិបាក​នឹង​ធ្វើការយកឈ្នះ​។ ការទស្សន៍ទាយរវាង Wolverhampton Wanderers និង Manchester United របស់យើងគឺ United​ ជាអ្នកឈ្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង