បន្ទាប់ពីដំណើរការប្រកួតដ៏អស្ចារ្យ នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ដែលកំពុងបន្ត រឿងនិទានត្រូវបានបញ្ចប់សម្រាប់ម៉ារ៉ុក និងក្រូអាស៊ី ហើយប្រទេសទាំងពីរ នឹងត្រូវប្រជែងគ្នាដណ្តើមយកចំណាត់ថ្នាក់លេខ៣ ដែលជាការប្រកួតលួងចិត្តមួយ បន្ទាប់ពីធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រូអាតស៊ី បានបង្កើតឱកាសមួយក្នុងការដាក់សម្ពាធ ដោយការវាយសម្រុកនៅចុងម៉ោង ដើម្បីទម្លាក់គូប្រកួត ប៉ុន្តែសំណាងរបស់ពួកគេ ត្រូវបានបញ្ចប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលដែលជួបជាមួយអាហ្សង់ទីន ហើយបានយកឈ្នះពួកគេដោយលទ្ធផល ៣-០ ។
៤ប្រកួតក្នុងចំណោម៦ប្រកួតរបស់ក្រូអាស៊ី ឈានមកដល់ការប្រកួតនេះ តែងមានគ្រាប់បាល់បានតិចជាង ២.៥គ្រាប់ ហើយទន្ទឹមដែលពួកគេមិនបានស៊ុតបញ្ចូលទីបានច្រើន ក្នុងព្រឹត្តិការណ៍ការប្រកួត FIFA World Cup នេះ ពួកគេក៏មិនមានរបូតគ្រាប់បាល់ច្រើនដែរ។ ការប្រកួតទាំង៦លើកកន្លងមកនេះ ពួកគេបានបណ្តោយឱ្យរបូតគ្រាប់បាល់ច្រើនជាង ១គ្រាប់តែមួយប្រកួតប៉ុណ្ណោះ។
ការប្រកួតនេះគឺជាការជួបគ្នាលើកទី៣ រវាងភាគីទាំងពីរដែលការប្រកួតចុងក្រោយ បានបញ្ចប់ដោយលទ្ធផល ០-០ ដែលជាការប្រកួតក្នុងវគ្គចែកពូល។ ៣ប្រកួតក្នុងចំណោម៦ប្រកួត នៅក្នុងព្រឹត្តិការណ៍ការប្រកួតនេះ ម៉ារ៉ុកមិនបានស៊ុតបញ្ចូលទីគូប្រកួតឡើយ ខណៈដែលពួកគេបានប្រកួតចាញ់បារាំង ដោយមិនមានគ្រាប់បាល់ផងដែរ ប៉ុន្តែពួកគេធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតនេះ។
ពួកគេបានបំបាក់បែលហ្ស៊ិក កាណាដា និងព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍ការប្រកួតនេះ ហើយខណៈពេលដែលប្រឈមមុខនឹងក្រុមយក្សទាំងនេះ និងក្រុមផ្សេងទៀត ពួកគេបានរបូតគ្រាប់បាល់ត្រឹមតែ៣គ្រាប់ប៉ុណ្ណោះ រក្សាមិនមានរបូតគ្រាប់បាល់៤ប្រកួតក្នុងចំណោម៦ប្រកួត និងស៊ុតបញ្ចូលទី បាន១គ្រាប់។
ការព្យាករណ៍ : ក្រុមទាំងពីរនេះ មានដំណើរការប្រកួតផ្ទុយគ្នាដល់ការប្រកួតនេះ ម៉ារ៉ុកឈ្នះ៣ក្នុងចំណោម៦ប្រកួត ហើយក្រូអាស៊ីឈ្នះ១ ក្នុងចំណោម៦ប្រកួត គិតត្រឹមក្នុងរយៈពេលប្រកួត៩០នាទី។ ទោះយ៉ាងណាក៏ដោយ វាពិបាកក្នុងការនិយាយថាភាគីណាមួយគួរជាទីពេញចិត្ត។ ប្រទេសទាំងពីរមានប្រវត្តិជួបគ្នាពីរដង និងបានប្រកួតស្មើគ្នាទាំងពីរប្រកួត ដូច្នេះយើងជឿថាលទ្ធផលនឹងដូចគ្នាក្នុងការប្រកួតនេះ សម្រាប់ការលេង៩០នាទី។ ការទស្សទាយរបស់យើងសម្រាប់ក្រូអាស៊ី និង ម៉ារ៉ុក គឺលទ្ធផលស្មើគ្នានៅពេលបញ្ចប់ការប្រកួត៕