ហង្សក្រហមបានរក្សាឋានៈជាក្រុមល្អបំផុតក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសបន្ទាប់ពី Manchester City ស្ទើរតែពេញមួយយុទ្ធនាការឆ្នាំនេះ។ ដូចការរំពឹងទុក ពួកគេកំពុងស្ថិតនៅលេខ២ក្នុងតារាងពិន្ទុនៅពេលនេះ ហើយកំពុងលេងឈ្នះមួយហើយមួយទៀតជារៀងរាល់សប្តាហ៍។
ពួកគេក៏កំពុងស៊ុតបញ្ចូលទីច្រើនៗគ្រាប់ផងដែរ ហើយក្រោយបំបាក់ Inter Milan ២-០ ក្នុង Champions League កាលពីពាក់កណ្តាលសប្តាហ៍ ពួកគេចង់រក្សាសន្ទុះនេះបន្តទៀត។
ហើយពួកគេមានឱកាសដ៏អស្ចារ្យថ្ងៃនេះដើម្បីឈ្នះធំលើគូប្រជែងខ្សោយ ដើម្បីបន្តរក្សាស្មារតីខ្ពស់ឡើងនៅជំរំរបស់ពួកគេ។
ពួកគេលេងនៅផ្ទះខ្លួនឯងចុងសប្តាហ៍នេះ ហើយត្រូវប៉ះក្រុមចាបលឿង Norwich ដែលទើបតែឡើងមកលីកកំពូលរដូវកាលនេះ។
ក្រុមចាប់លឿងមិនត្រឹមតែគ្មានបទពិសោធន៍នៅក្នុង EPL ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងស្ថិតនៅក្នុងតំបន់កាត់ចោលទៀតផង និងមានខ្សែការពារអន់បំផុតនៅក្នុងលីកទាំងមូល។ លើសពីនេះទៅទៀត ពួកគេក៏មានប្រវត្តិខ្សោយទល់នឹងហង្សក្រហមក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដែរ។
ដោយពិចារណាលើការសង្កេតទាំងនេះ យើងរំពឹង Liverpool ឈ្នះយ៉ាងសម្បើមនៅថ្ងៃសៅរ៍នេះ នៅកីឡដ្ឋាន Anfield ក្នុងលទ្ធផលទស្សន៍ទាយ ៥-០៕