Cristiano Ronaldo បានត្រឹមដើរចេញពីទីលានទាំងទឹកភ្នែក ក្រោយចាញ់ក្រុមម៉ារ៉ុក

ខ្សែប្រយុទ្ធ Cristiano Ronaldo បានសម្រក់ទឹកនេត្រារបស់ខ្លួនភ្លាម ក្រោយអាជ្ញាកណ្តាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួតរវាងព័រទុយហ្កាល់ ទល់និងក្រុមម៉ារ៉ុក ដែលព័រទុយហ្កាល់បានធ្លាក់ចេញត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្នុងលទ្ធផល ១:០។

មួយគ្រាប់របស់កីឡាករ Youssef En-Nesyri កាលពីចុងវគ្គទី១ បានផ្តល់កៅអីវគ្គបន្តឲ្យក្រុមម៉ារ៉ុក ដោយបំបែកកំណត់ត្រាមួយ ធ្វើឲ្យម៉ារ៉ុកជាប្រទេសមកពីតំបន់អាហ្វ្រិកដំបូងដែលមានសិទ្ធិឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FIFA World Cup។

គួររំលឹកផងដែរថា ការប្រកួតឆ្នាំនេះ អាចជាការបង្ហាញខ្លួនចុងក្រោយនៅព្រឹត្តិការណ៍ World Cup  របស់ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ Ronaldo ដោយមិនធ្លាប់ស្គាល់រសជាតិពាន World Cup សូម្បីតែម្តង ក្នុងចំណោមការបង្ហាញខ្លួន ៥ព្រឹត្តិការណ៍ផ្សេងៗគ្នា៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង