ប្រេស៊ីល មើលទៅហាក់បីដូចជាក្រុមដែលចូលចិត្តការប្រកួត ខណៈដែលពួកគេបានរាំ និងការឡើងទៅវគ្គ៨ក្រុមជាមួយនឹងជ័យជម្នះ ៤-១ លើកូរ៉េខាងត្បូងនៅកីឡដ្ឋាន ៩៧៤ ដោយបានទម្លាក់ក្រុមចុងក្រោយមកពីអាស៊ីចេញពីការប្រកួតបាល់ទាត់ពិភពលោក។
ប្រសិនបើមានគំនិតណាមួយដែលកូរ៉េខាងត្បូង អាចទប់ជាមួយប្រេស៊ីល នោះវានឹងរលាយបាត់ស្ទើរតែភ្លាមៗ ដោយ Vinicius Junior បានរកគ្រាប់បាល់ធ្វើឱ្យប្រេស៊ីលត្រឹមតែ៧នាទី ក្នុងការប្រកួតប៉ុណ្ណោះ។
នៅពេលដែល Neymar ត្រឡប់ដោយជាពីរបួស ដោយបានស៊ុតបាល់ប៉េណាល់ទី៦នាទីក្រោយមក។ ទាំង Richarlison និង Lucas Paqueta ក៏បានស៊ុតបញ្ចូលទីក្នុងតង់ទីមួយផងដែរ ខណៈដែលប្រេស៊ីលមានទម្រង់លេងល្អឡើងវិញ។
ផលវិបាកសម្រាប់ប្រេស៊ីល ដោយសារបញ្ហារបួសកជើងរបស់ Neymar ក្នុងសប្តាហ៍កន្លងទៅ។ ការបាត់បង់រូបគាត់ និង Danilo ក្នុងការប្រកួតបើកឆាក មិនបានប៉ះពាល់ដល់ឱកាសរបស់ក្រុម ក្នុងការឈានទៅវគ្គដំបូងក្នុងការប្រកួតនោះទេ ប៉ុន្តែវាអាចបង្កបញ្ហារយៈពេលវែងមួយចំនួន សម្រាប់វគ្គជម្រុះ។ នៅពេលដែល Neymar បានចូលលេងកាលពីថ្ងៃអាទិត្យ ការសន្ទនាបានផ្លាស់ប្តូរទៅជា "យើងនឹងមើលថាតើគាត់មានលេងបានបែបណា" ។
ការនាំមុខ ៤-០ របស់ប្រេស៊ីលក្នុងតង់ទី១ ត្រូវបានកំណត់ជាការនាំមុខធំបំផុតសម្រាប់តង់ទី២ ដែលមិនធ្លាប់មាននៅក្នុងការប្រកួត World Cup (ការនាំមុខដ៏ធំតែមួយគត់ នោះគឺការនាំមុខ ៥-០ របស់អាល្លឺម៉ង់ទល់នឹងប្រេស៊ីលក្នុងឆ្នាំ២០១៤)៕