ព្យាករណ៍គូ​ Morocco vs Spain ម៉ោង២២ថ្ងៃទី៦ធ្នូ

អេស្បាញត្រូវប៉ះជាមួយម៉ារ៉ុក នៅកីឡដ្ឋាន Education City ក្នុងទីក្រុង Al Rayyan សម្រាប់ការប្រកួតវគ្គ១៦ក្រុមនេះ ក្នុងការប្រកួត FIFA World Cup ឆ្នាំ២០២២។ ជាលើកទីពីរក្នុងប្រវត្តិសាស្រ្តសម្រាប់ម៉ារ៉ុក ដែលបានឆ្លងផុតវគ្គចែកពូល។

ជ័យជម្នះនឹងធ្វើឱ្យពួកគេទទួលបាននូវជោគជ័យដ៏បំផុត ក្នុងការប្រកួត World Cup ដោយសារតែពួកគេមិនធ្លាប់បានឆ្លងកាត់ដំណាក់កាលនេះ ពីមុនមកឡើយ។ ពួកគេ​នឹង​មាន​ការ​ប្រកួតដ៏​ស្វិតស្វាញ​ជាមួយ​អេស្ប៉ាញ ដែល​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុមដែលជា​ទីពេញ​ចិត្តផ្សេងទៀត។ 

អេស្បាញឡើងមកវគ្គ១៦ក្រុមជាលើកទី៥ ក្នុងចំណោម៦លើកចុងក្រោយនៃព្រឹត្តិការណ៍ World Cup ទោះបីមិនបានឡើងដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ ដោយចាប់តាំងពីពួកគេបានគ្រងតំណែងជើងឯកនៅអាហ្វ្រិកខាងត្បូងឆ្នាំ២០១០។

អេស្ប៉ាញ​បាន​បញ្ចប់​ដោយឈរនៅលេខ​២ក្នុង​ពូល E ជាមួយ​នឹង​ការ​ឈ្នះ១ប្រកួត ស្មើ​១ប្រកួត និង​ចាញ់​១ប្រកួត​ក្នុង​​ពូលដ៏​ចម្លែក​។​ ទោះបីជាយ៉ាងណាក៏ដោយ មើលទៅហាក់បីដូចជាអេស្ប៉ាញ មានបំណងជៀសវាងការប្រកួតជាមួយប្រេស៊ីល​ និងអាហ្សង់ទីនក្នុងវគ្គនេះ។

ផ្ទុយទៅវិញ ម៉ារ៉ុក គឺជាក្រុមមួយក្នុងចំណោមក្រុមដែលគួរឱ្យចាប់អារម្មណ៍បំផុត នៃការប្រកួតរហូតមកដល់ពេលនេះ បន្ទាប់ពីបានឈរនៅលើកំពូលតារាងនៃពូល F ជាមួយនឹងជ័យជម្នះលើកាណាដា និងបែលហ្ស៊ិក ក៏ដូចជាស្មើជាមួយក្រូអាត។ 

ការព្យាករណ៍​ :​ យើង​នឹងជ្រើសរើសគ្រាប់​បាល់ ​នៃការវាយបកគ្នា​ក្នុង​ការ​ប្រកួតនេះ ហើយ​គ្រាប់បាល់ច្រើន​ជាង ២.៥ គ្រាប់​ជា​ជម្រើស​ដ៏ល្អ។ អេស្បាញមើលទៅដូចជាក្រុមដែលមានទម្រង់ប្រយុទ្ធដ៏ល្អបំផុតមួយ នៅក្នុងពិភពលោក​ ប៉ុន្តែក៏មើលទៅងាយនឹងរងគ្រោះ ដោយទម្រង់ការពារផងដែរ។ ម៉ារ៉ុក ប្រឈមមុខនឹងការប្រកួតដ៏ធំបំផុត សម្រាប់ពួកគេក្នុងការប្រកួតទល់នឹងក្រុមដែលមានកីឡាករដ៏មានទេពកោសល្យជាច្រើនរបស់អេស្ប៉ាញ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង