ព្យាករណ៍គូ​ Netherlands vs USA ម៉ោង២២ ថ្ងៃទី៣ធ្នូ

ក្រុម​ជម្រើស​ជាតិ​សហរដ្ឋ​អាមេរិក (USMNT) ធ្លាប់​បាន​ឡើងទៅ​កាន់វគ្គ​៨​ក្រុម​ចុង​ក្រោយ ​នៃ​ព្រឹត្តិការណ៍ World Cup ចំនួន២លើក។

សហរដ្ឋ​អាមេរិក​បញ្ចប់​ដោយឈរនៅ​លេខ​២ ​ក្នុង​ពូល B ដោយ​មាន​៥​ពិន្ទុ ខណៈ​ដែលហូឡង់​ជា​ក្រុម​ឈ្នះ​ក្នុង​ពូល A មាន​៧​ពិន្ទុ។ ការ​ប្រកួត​នេះ ​នឹង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី​៣ ខែ​ធ្នូ ហើយ​នឹង​ត្រូវ​លេង​នៅ​កីឡដ្ឋាន Khalifa International Stadium ក្នុង​ទីក្រុង Al Rayyan។

ហូឡង់ ស្ថិតក្នុងចំណោមក្រុមដែលលេងបានល្អក្នុងវគ្គចែកពូល ទោះបីជាពួកគេបានប្រកួតស្មើ ១-១​ ជាមួហអេក្វាឌ័រក្នុងពូល A។ ពួកគេមានដំណើរការប្រកួតល្អ ដោយស៊ុតបញ្ចូលទីបាន៥ដង និងរបូតគ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះ ហើយសម្រាប់ក្រុមដែលខកខានការប្រកួត World Cup លើកមុន ការវិលត្រឡប់របស់ពួកគេហាក់ដូចជាពេញលេញ ហើយពួកគេអាចប្រកួតប្រជែងបាន។

ពួក​គេ​ចូល​មក​ក្នុង​ការ​ប្រកួត​នេះ ដោយ​មិន​ដែល​ប្រកួតចាញ់​ទាល់តែសោះ​ ក្នុង​ការ​ប្រកួត១៨លើក​ចុង​ក្រោយ​ ហើយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រប់ការ​ប្រកួតនីមួយៗ ទាំង១៨ប្រកួត។​ ហូឡង់បានស៊ុតបញ្ចូលទី២គ្រាប់ ក្នុង៣ប្រកួតចំណោម៥ប្រកួតចុងក្រោយ​ តែបានរបូតគ្រាប់បាល់១គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត៥លើកចុងក្រោយ។

សហរដ្ឋអាមេរិក ក្នុងការប្រកួតរបស់ពួកគេ បានគ្រប់គ្រងការឈ្នះ១ប្រកួត ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេ ដើម្បីឡើងមកកាន់វគ្គនេះ។ ពួកគេបានយកឈ្នះអ៊ីរ៉ង់ ១-០ ​បន្ទាប់ពីប្រកួតស្មើជាមួយវេលស៍ និងអង់គ្លេស ហើយការឈ្នះលើអ៊ីរ៉ង់ គឺជាជ័យជម្នះតែ១ប្រកួតគត់របស់ពួកគេ ក្នុងការប្រកួត ៦លើកចុងក្រោយ។

ទោះ​ជា​យ៉ាង​ណា ពួក​គេ​ប្រកួតចាញ់​តែ​១ប្រកួត​គត់ ​ក្នុងចំណោម​ការ​ប្រកួត​៩​លើក​ចុង​ក្រោយ។ ដំណើរការប្រកួតរបស់​ពួក​គេ​មាន​ភាព​មិន​ស៊ីសង្វាក់​គ្នា​ខ្លះ​ ខណៈ​ក្រុម​នេះ​មិន​អាច​រក​គ្រាប់​បាល់​បាន​នោះទេ ក្នុង​ការ​ប្រកួត​៣​ចំណោម​ការ​ប្រកួត​៥លើក​ចុង​ក្រោយ​ ប៉ុន្តែ​មិនមានរបូតគ្រាប់បាល់៣​​​ប្រកួត​ផងដែរ​។​ ពួក​គេ​រក​គ្រាប់មិន​បាន​ច្រើន​ជាង​១​គ្រាប់ទេ ​ក្នុង​ការ​ប្រកួត World Cup ៥ប្រកួតចុង​ក្រោយ​កន្លងមក។

ការព្យាករណ៍​ : ក្រុមទាំងពីរដែលបានខកខានការប្រកួត World Cup ឆ្នាំ២០១៨ ដែលគួរឱ្យភ្ញាក់ផ្អើលបានឡើងមកក្នុងវគ្គ ១៦ក្រុមចុងក្រោយ ក្នុងឆ្នាំ២០២២​ ហើយពួកគេធ្វើបានយ៉ាងល្អក្នុងវគ្គចែកពូល ឡើងមកកាន់វគ្គនេះ ដោយមិនបានប្រកួតចាញ់ តែទោះបីជាយ៉ាងណាហូឡង់នឹងប្រកួតឈ្នះមួយប្រកួតទៀត។ ក្រុមទាំងពីរមានភាពរឹងមាំ សម្រាប់ទម្រង់ការពារ ដោយបានរបូតគ្រាប់បាល់ស៊ុតបញ្ចូលទីតែ១គ្រាប់នៅវគ្គចែកពូល ប៉ុន្តែហូឡង់មានប្រៀបលើចំនួនគ្រាប់ដែលពួកគេបានស៊ុតបញ្ចូលទី។ ហូឡង់ពិតជាមានភាពល្អប្រសើរក្នុងទម្រង់ប្រយុទ្ធ ហើយយើងជឿជាក់ថា ពួកគេនឹងយកឈ្នះក្នុងការប្រកួតនេះដោយផ្អែកលើចំណុចនោះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង