កាមេរូន មានការប្រកួតដ៏លំបាកបំផុតនៅ World Cup ឆ្នាំ២០២២ របស់ពួកគេ នៅពេលដែលត្រូវប៉ះក្រុមប្រេស៊ីល សម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេក្នុងពូល G នៅថ្ងៃសុក្រ ទី២ ខែធ្នូ នៅកីឡដ្ឋាន Lusail Iconic ក្នុងទីក្រុង Lusail ។
ចូលមកក្នុងការប្រកួតនេះ កាមេរូនមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួតបើកឆាកក្នុងពូល ២ប្រកួត ហើយនឹងត្រូវការឈ្នះក្នុងការប្រកួតនេះ ដើម្បីមានឱកាសឡើងទៅវគ្គបន្ទាប់។
កាលដែលមានមួយពិន្ទុមកទល់ពេលនេះ ពួកគេត្រូវការឈ្នះយ៉ាងហោចណាស់ ដោយមានលទ្ធផលស៊ុតបញ្ចូលទី២គ្រាប់ ហើយសង្ឃឹមថា ការប្រកួតរវាង ស្វីស និងស៊ែប៊ី បញ្ចប់ត្រឹមស្មើគ្នា។ ស្របពេលជាមួយគ្នានេះ ប្រេស៊ីលកំពុងឈរនៅកំពូលតារាងដោយមាន៦ពិន្ទុ ហើយត្រូវការតែ១ពិន្ទុទៀត ដើម្បីបញ្ចប់ដោយឈរនៅកំពូលតារាង។
កាមេរូនបានវាយបកមកវិញ ពិតជាគួរឱ្យចាប់អារម្មណ៍ក្នុងការប្រកួតចុងក្រោយ ដោយបញ្ចប់លទ្ធផលស្មើគ្នា ៣-៣ ជាមួយស៊ែប៊ី។ ក្រុមជម្រើសជាតិអាហ្រ្វិកខាងលិច បានស៊ុតបាល់បញ្ចូលទីមុនគូប្រកួត ប៉ុន្តែមុនពេលម៉ោងសម្រាកដោយការតាមពីក្រោយ ២-១ ហើយស៊ែប៊ីបានបន្ថែមគ្រាប់ទី៣នៅដើមតង់ទីពីរ។ នៅ World Cup ពួកគេមិនបានប្រកួតឈ្នះទាល់តែសោះ ក្នុងការប្រកួត៩លើកចុងក្រោយ ដោយបានត្រឹមតែស្មើ១ប្រកួតប៉ុណ្ណោះ ហើយមិនបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត៣ ក្នុងចំណោមការប្រកួត៥លើក។
ផ្ទុយទៅវិញ ប្រេស៊ីលចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញជាមួយនិងស្វីស ដែលជាជ័យជម្នះលើកទី៩ ជាប់ៗគ្នារបស់ពួកគេ និងជាការប្រកួតមិនដែលចាញ់លើកទី១៧ផងដែរ។ ក្នុង១៧ប្រកួតចុងក្រោយរបស់ពួកគេ ប្រេស៊ីលបានយកឈ្នះគូប្រកួត១៤លើក ហើយពួកគេមិនមានរបូតគ្រាប់បាល់៤ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយ។
ការព្យាករណ៍ : ប្រេស៊ីលជាក្រុមដែលជាទីពេញចិត្តយ៉ាងខ្លាំង ក្នុងការប្រកួតនេះ ហើយពួកគេមានដំណើរការប្រកួតយ៉ាងល្អទាំងការពារ និងប្រយុទ្ធ។ មានក្រុមតិចតួចដែលមានកំរឹតស្តង់ដារ ដើម្បីប្រកួតជាមួយពួកគេ ហើយក្នុងទម្រង់បច្ចុប្បន្នរបស់ពួកគេ បើប្រៀបធៀបទៅនឹងទម្រង់ការពារមិនល្អរបស់កាមេរូន យើងជឿថា ជ័យជម្នះប្រាកដជាប្រេស៊ីល៕