ព្យាករណ៍គូ​ Republic Of Korea vs Portugal ម៉ោង២២ ថ្ងៃ២ធ្នូ

នេះជាការប្រកួតចុងក្រោយក្នុលពូល H​ ដែលព័រទុយហ្គាល់កំពុងឈរនៅកំពូលតារាង ដោយមាន៣ពិន្ទុនាំមុខ ហ្គាណា ជាមួយកូរ៉េខាងត្បូងឈរលេខ៣ មាន១ពិន្ទុ នាំមុខអ៊ុយរូហ្គាយ ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីខុសគ្នា។

ក្រុម​ព័រទុយហ្គាល់​បាន​ឡើង​ទៅ​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​រួច​ទៅហើយ ប៉ុន្តែ​មិន​បាន​ឈរលេខ១ ក្នុង​ពូល​ឡើយ។ ១ពិន្ទុពីការប្រកួតនេះនឹងធានាថា ពួកគេនៅឡើងទៅវគ្គបន្ត។​ ប្រសិនបើពួកគេប្រកួតចាញ់ ហើយហ្គាណាប្រកួតឈ្នះអ៊ុយរូហ្គាយ វានឹងឈានចូលដល់ការរាប់គ្រាប់បាល់ស៊ុតបញ្ចូលទីខុសគ្នា ប៉ុន្តែព័រទុយហ្គាល់ កំពុងតែមានគ្រាប់បាល់នាំមុខ ៣គ្រាប់នៅពេលនេះ។

សម្រាប់កូរ៉េខាងត្បូងវិញ មានតែជ័យជម្នះប៉ុណ្ណោះ ដែលនឹងធ្វើឱ្យពួកគេមានឱកាសឡើងទៅវគ្គបន្ត។ ពួក​គេ​មិនអាចឡើងទៅ​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ ​ប្រសិន​បើ​ហ្គាណាប្រកួត​ឈ្នះ​អ៊ុយរូហ្គាយ។ ភាពខុសគ្នា នៃគ្រាប់បាល់ប្រហែលជាត្រូវសម្រេចឈរនៅលេខ២ ប្រសិនបើក្រុមបញ្ចប់ដោយមាន៤ពិន្ទុ។ វានឹងក្លាយជាការប្រកួតពេលល្ងាចដ៏តានតឹង លុះត្រាតែព័រទុយហ្គាល់ និងហ្គាណាឈ្នះទាំងពីរ។

កូរ៉េខាងត្បូង​ បាន​មកដល់​ប្រទេស​កាតា​ក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​ ដោយ​ប្រកួតចាញ់​តែ​១ប្រកួត​គត់​ ក្នុង​ការ​ប្រកួត​៩​លើក​ចុងក្រោយ​។ ទម្រង់​លេង​នោះ ​មិន​ត្រូវ​បាន​ធ្វើវា​ទៅ​ក្នុងកាប្រកួតវគ្គចែក​ពូល World Cup នេះ​ទេ ដោយ​មាន​តែ​១ពិន្ទុ​ប៉ុណ្ណោះ​ដែល​រក​បាន​ពី​ការប្រកួត២លើក។

ព័រទុយហ្គាល់បានប្រកួតឈ្នះទាំង ការប្រកួតបើកឆាករបស់ពួកគេ ហើយបច្ចុប្បន្ននេះបានឈ្នះ៤ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយ ជាមួយនឹងការប្រកួតផ្សេងទៀត គឺពួកគេប្រកួតចាញ់អេស្ប៉ាញនៅក្នុងពានរង្វាន់ Nations League ។ គ្រាប់​បាល់​ចំនួន៩គ្រាប់​ ត្រូវ​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​អន្តរជាតិ ​៣ប្រកួត​ចុង​ក្រោយ​ ខណៈ​ដែល Fernandes ស៊ុត​បញ្ចូល​ទី​បាន​២គ្រាប់​ ក្នុង​ការ​ប្រកួត​២លើក​នោះ។​ ពួក​គេ​មានបំណងធ្វើ​ឱ្យ​បាននូវការ​ឈ្នះ​ ៣ប្រកួតជាប់​ៗគ្នា​ ព្រោះ​ការ​បញ្ចប់​ដោយឈរនៅ​លេខ​២ ​ក្នុង​ពូល​នេះ​អាច​នឹងធ្វើឱ្យ​ពួក​គេ​ត្រូវ​ជួប​ប្រេ​ស៊ីល​ក្នុង​វគ្គ ​១៦​ក្រុម​ចុង​ក្រោយ។

ការព្យាករណ៍​ :​ ព័រទុយហ្គាល់ដូចជាដកកីឡាករមួយចំនួន ចេញដោយដាក់សម្រាក សម្រាប់ការប្រកួតនេះ។ វា​នឹង​មិន​មាន​អ្វី​ផ្លាស់​ប្តូ​រ​ទេ ព្រោះដោយ​សារ​ពួក​គេ​ចង់ឈរនៅលេខ១​ និង​ជៀស​វាង​ពីការដែលត្រូវជួប​ជាមួយ​ប្រេស៊ីល​ក្នុង​វគ្គ១៦ក្រុមចុង​ក្រោយ។​ ពួក​គេ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​រឹង​មាំ​ មក​ទល់​ពេល​នេះ ហើយ​កីឡាករ​សំខាន់​របស់​ពួក​គេ​ក៏មាន​ទម្រង់​លេងល្អ។ កូរ៉េខាងត្បូង​ត្រូវតែ​ឈ្នះ​ក្នុងការប្រកួត​នេះ ដើម្បី​មានឱកាស​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​ នោះប្រហែលជានឹងមានចន្លោះប្រហោងនៅតំបន់ការពារ ជាពិសេសប្រសិនបើហ្គេមមានកម្រិតស្មើគ្នាក្នុងតង់ទីពីរ ឬពួកគេត្រូវតាមពីក្រោយក្នុងហ្គេម។ ជម្រើសសម្រាប់ការប្រកួតនេះ​ គឺព័រទុយហ្គាល់នឹងទទួលបានជ័យជម្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង