កូស្តារីកា នឹងប្រកួតជាមួយអាល្លឺម៉ង់ នៅកីឡដ្ឋាន Al Bayt ក្នុងទីក្រុង Al Khor។ ក្រុមទាំង៤ក្នុងពូលនៅតែមានឱកាសឡើងទៅវគ្គ១៦ក្រុមបន្តទៀត។
កូស្តារីកា បានឈ្នះការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយជប៉ុន កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានចាញ់ការប្រកួតដំបូងរបស់ពួកគេ ក្រោមថ្វីជើងរបស់អេស្ប៉ាញ ៧-០។ ពួកគេអាចឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បានដោយយកឈ្នះលើអាល្លឺម៉ង់ និងឈរនៅលេខ១ ក្នុងពូលប្រសិនបើអេស្ប៉ាញ ស្មើជាមួយជប៉ុន។
លទ្ធផលស្មើគ្នា សម្រាប់ក្រុមរបស់លោក Luis Fernando Suarez ក៏នឹងធានាបាននូវកៅអីមួយសម្រាប់ឡើងទៅវគ្គបន្ទាប់ផងដែរ ប្រសិនបើអេស្ប៉ាញយកឈ្នះលើជប៉ុន ប៉ុន្តែប្រសិនបើប្រទេសឈរលេខបច្ចុប្បន្ន ត្រូវបានផ្តួល នោះភាពខុសគ្នានៃគ្រាប់បាល់នឹងត្រូវយកមកប្រើប្រាស់។
ទាក់ទងនឹងប្រទេសអាឡឺម៉ង់ ជ័យជម្នះលើកូស្តារីកា គួបផ្សំនឹងការទទួលជ័យជម្នះសម្រាប់អេស្ប៉ាញលើជប៉ុន នឹងធ្វើឱ្យពួកគេមានសិទ្ធិ ក្នុងការឡើងទៅវគ្គបន្ទាប់។ លទ្ធផលស្មើគ្នា រវាងក្រុមរបស់លោក Luis Enrique និង Samurai Blue ឫក៏ជប៉ុនប្រកួតឈ្នះ នឹងនាំឱ្យមានការរាប់ចំពោះគ្រាប់បាល់ស៊ុតបញ្ចូលទីខុសគ្នា។
កូស្តារីកា អាចជាក្រុមល្អបំផុតទីពីរនៅក្នុងតង់ទីមួយ នៃការជួបគ្នារបស់ពួកគេ ប៉ុន្តែពួកគេបានគ្រប់គ្រងយ៉ាងល្អ ដើម្បីបញ្ឈប់ការវាយប្រហារភាគច្រើនរបស់ជប៉ុន បន្ទាប់មកស្វែងរកពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីវាយបក នៅពេលដែលក្រុម Samurai Blue កំពុងស្វែងរកការឈ្នះ។
ខណៈពេលដែលអាល្លឺម៉ង់ នៅតែស្ថិតក្នុងទម្រង់លេងមិនល្អបំផុត ហើយពួកគេបានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនេះ នៅក្នុងការប្រកួតបើកឆាក ២ប្រកួតរបស់ពួកគេ។ បច្ចុប្បន្ននេះ ពួកគេបានប្រកួតឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតអន្តរជាតិចំនួន ១០ចុងក្រោយ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺមិនអាចរកគ្រាប់បាល់បានច្រើនជាង១គ្រាប់ ក្នុងចំណោមការប្រកួតទាំង៨ប្រកួត។
ការព្យាករណ៍ : វាជាការប្រកួតចុងក្រោយដ៏គួរឱ្យរីករាយក្នុងពូល E ដែលប្រទេសទាំងពីរនៅតែអាចឡើងទៅវគ្គបន្ត ដែលនឹងធ្វើឱ្យពួកគេប្រឹងប្រែង ដើម្បីទទួលបានលទ្ធផលឈ្នះ។ អាឡឺម៉ង់ជាក្រុមដែលជាទីពេញចិត្ត ហើយអាចដណ្តើមបានជ័យជម្នះ ដើម្បីសង្គ្រោះក្តីសង្ឃឹមក្នុងការប្រកួត World Cup របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនគួរឱ្យទុកចិត្តនោះទេ ហើយការរើសយកគ្រាប់បាល់ច្រើនជាង៣.៥ គឺជាជម្រើសដ៏ល្អបំផុតក្នុងការជួបគ្នានេះ ជាពិសេសដោយគិតថា ភាពខុសគ្នានៃគ្រាប់បាល់អាចផ្លាស់ប្តូរ នៅដំណាក់កាលផ្សេងៗនៃការប្រកួត៕