ការប្រកួតវគ្គចែកពូលចុងក្រោយនៅ FIFA World Cup 2022 បានឈានចូលមកដល់ ហើយក្រុមមួយដែលមិនសង្ឃឹមថា អាចនឹងឈានទៅជុំបន្ទាប់គឺទុយនេស៊ី។
ប្រទេសតំណាងឱ្យអាហ្រ្វិក មានភារកិច្ចដ៏លំបាកមួយដែលត្រូវប្រឈមមុខ ដោយត្រូវជួបជាមួយនឹងម្ចាស់ជើងឯកពិភពលោកបារាំងក្នុងពូល D ក្នុងការប្រកួតដែលនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Education City ក្នុងទីក្រុង Al Rayyan។
ចូលមកក្នុងការប្រកួតនេះ ទុយនីស៊ី គឺជាក្រុមបាតតារាង ដោយបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួតបើកឆាក២ប្រកួតរបស់ពួកគេ ហើយជោគវាសនារបស់ពួកគេមិន ស្ថិតនៅក្នុងដៃរបស់ពួកគេទៀតទេ ដើម្បីឈានទៅវគ្គបន្ទាប់។
ពួកគេត្រូវតែឈ្នះក្នុងការប្រកួតនេះ ហើយសង្ឃឹមថា លទ្ធផលរបស់ប្រទេសផ្សេងទៀតនឹងចេញមកដូចជាអ្វីដែលគេពេញចិត្ត។ ជ័យជម្នះគួបផ្សំនឹងការប្រកួតស្មើគ្នារវាងដាណឺម៉ាក និងអូស្ត្រាលី នឹងធ្វើឱ្យអាហ្វ្រិកខាងជើងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ខណៈដែលការឈ្នះដែលគួបផ្សំនឹងលទ្ធផលឈ្នះរបស់ដាណឺម៉ាក នឹងធ្វើឱ្យពួកគេមានពិន្ទុស្មើៗគ្នា ក៏ប៉ុន្តែក្រុមទាំងពីរមានគ្រាប់បាល់ខុសគ្នា។ ក្នុងលទ្ធផលផ្សេងទៀតនោះ មានន័យថា ពួកគេត្រូវកាត់ចោល។
បារាំងដែលមាន៦ពិន្ទុ ឈរលើកំពូលតារាង ហើយបានរក្សាតំណែងរបស់ពួកគេរួចទៅហើយ ដើម្បីឡើងទៅជុំបន្ទាប់។ មធ្យោបាយតែមួយគត់ ដែលបារាំងមិនបញ្ចប់ក្នុងនាមជាអ្នកឈ្នះក្នុងពូល D នោះគឺពួកគេប្រកួតចាញ់ ហើយអូស្ត្រាលីប្រកួតឈ្នះ ស្របពេលដែលមានការស៊ុតបញ្ចូលទី៦គ្រាប់ខុសគ្នា។
ទុយនេស៊ី ចូលមកក្នុងការប្រកួតនេះដោយមិនបានប្រកួតឈ្នះទាល់តែសោះ ក្នុងការប្រកួត៣លើកចុងក្រោយ ដែលប្រកួតចុងក្រោយពួកគេបានចាញ់អូស្ត្រាលី ១-០ នៅក្នុងប្រកួតទីពីរ។ បារាំងនឹងមានការព្រួយបារម្ភច្រើនលើទម្រង់ការពាររបស់ពួកគេ ដោយមិនមានរបូតគ្រាប់បាល់តែមួយប្រកួតគត់ ក្នុងការប្រកួត៨លើកចុងក្រោយ។
ការព្យាករណ៍ : បារាំងជាក្រុមដែលមានការពេញចិត្តយ៉ាងខ្លាំង ក្នុងការប្រកួតនេះ ហើយបើទោះជាពួកគេបានឡើងទៅកាន់ជុំបន្ទាប់រួចក៏ដោយ យើងមិនរំពឹងថា ពួកគេនឹងមិនបន្ធូរទម្រង់លេងក្នុងការប្រកួតនេះទេ។
ជាមួយនឹងវត្តមានរបស់ Mbappe បារាំងមានឱកាសខ្ពស់ក្នុងការទទួលបាន៣ពិន្ទុ ប៉ុន្តែទោះបីជាគ្មានគាត់ក៏ដោយ ក៏នៅតែមានការំពឹងរួចទៅហើយដោយការឈ្នះ ៨ប្រកួត ក្នុងចំណោម៩ប្រកួតចុងក្រោយនៅ World Cup របស់ពួកគេ។ ទម្រង់លេងនៃការរួមបញ្ចូលគ្នា និងយុទ្ធសាស្រ្តថ្មីៗរបស់ពួកគេ នៅក្នុងក្រុមគួរតែដំណើរការល្អសម្រាប់បារាំង ហើយយើងជឿជាក់ថា ពួកគេនឹងទទួលបានជ័យជម្នះ៕