ការប្រកួតក្នុងពូល A នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃសុក្រ ជាមួយនឹងប្រទេសដែលបានប្រកួតចាញ់ទាំងពីរពីការប្រកួតបើកឆាក។ កាតា ដែលជាម្ចាស់ផ្ទះនឹងត្រូវប្រកួតតតាំងជាមួយសេណេហ្គាល់នៅកីឡដ្ឋាន Al Thumama ក្នុងទីក្រុង Doha ថ្ងៃសុក្រនេះ។
ភាគីទាំងសងខាងនឹងរំពឹងរកការដណ្តើមបាន៣ពិន្ទុ ដើម្បីងើបពីបាតតារាងនៃពូល ដែលពួកគេមានតែពិន្ទុសូន្យបន្ទាប់ពីការប្រកួតចាញ់ដូចគ្នា ២-០។
កាតាដែលបានបង្ហាញខ្លួនជាលើកដំបូង នៅព្រឹត្តិការណ៍ World Cup បានប្រកួតចាញ់អេក្វាឌ័រ ខណៈដែលសេណេហ្គាល់ បានប្រកួតចាញ់ហូឡង់ ក្នុងការបង្ហាញវត្តមានជាលើកទីបីរបស់ពួកគេ នៅក្នុងការប្រកួតលំដាប់ពិភពលោកនេះ។
ចូលមកដល់ការប្រកួតនេះ កាតាមិនស្គាល់ការប្រកួតចាញ់នោះទេ ក្នុងការប្រកួត៥លើក ហើយក្នុងការប្រកួតនេះ ពួកគេនឹងត្រូវចាប់ផ្តើមជាថ្មីម្តងទៀត។ ម៉្យាងវិញទៀត សេណេហ្គាល់ មានភាពក្លាហានក្នុងការប្រកួតទល់នឹងហូឡង់ ប៉ុន្តែត្រូវអវត្តមានកីឡាករ Sadio Mane ដែលជាខ្សែប្រយុទ្ធរបស់ Bayern Munich ដែលកំពុងសម្រាកព្យាបាលរបួស។
សេណេហ្គាល់ ដែលបានប្រកួតឈ្នះ ៩លើក ក្នុងចំណោម១៥ប្រកួតចុងក្រោយនឹងសង្ឃឹមថា ពួកគេអាចធកសាងស្នាដៃជាថ្មី នៅក្នុងការប្រកួតនេះ។ ពួកគេទទួលបានជ័យជម្នះ៣លើក ក្នុងចំណោមការប្រកួត ៤លើកចុងក្រោយរបស់ពួកគេ ហើយមិនមានរបូតគ្រាប់បាល់ ៤ប្រកួត ក្នុងចំណោម៦ប្រកួតចុងក្រោយ។
ការព្យាករណ៍ : កាតាធ្វើមិនបានល្អក្នុងការប្រកួតបើកឆាករបស់ពួកគេ ហើយគួរតែចាញ់មែន។ ពួកគេមានបញ្ហាក្នុងការបង្កើតឱកាស ក្នុងការវាយបកទៅលើអេក្វាឌ័រ ហើយនេះនឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយផ្សេងទៀត សម្រាប់ពួកគេ ខណៈដែលពួកគេប៉ះជាមួយនឹងក្រុមជើងឯកនៅអាហ្រ្វិក។ សេណេហ្គាល់លេងខ្លាំងជាងនៅក្នុងការប្រកួតថ្មីៗ របស់ពួកគេ ហើយបានបង្ហាញពីលទ្ធផលល្អប្រសើរ បើប្រៀបធៀបទៅនឹងប្រទេសកាតា។ សេណេហ្គាល់នឹងត្រូវអវត្តមានកីឡាករដ៏សំខាន់របស់ពួកគេ Sadio Mane ប៉ុន្តែពួកគេគួរតែមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីចូលមកការប្រកួតនេះ។ យើងព្យាករណ៍ថា Senegal នឹងប្រកួតឈ្នះក្នុងការប្រកួតនេះ៕