ហូឡង់ និងអេក្វាឌ័រនឹងជួបគ្នាក្នុងការប្រកួតជុំទីពីរនេះក្នុងពូល A ក្នុងការប្រកួត FIFA World Cup ។ ក្រុមទាំងពីរបានទទួលជ័យជម្នះ ក្នុងការប្រកួតដំបូងរបស់ពួកគេ និងជាក្រុមកំពូលតារាងដូចគ្នា។
ក្រុមដែលឈ្នះក្នុងការប្រកួតនេះ នឹងត្រូវបានចាត់ទុកថា ជាក្រុមដែលឈ្នះក្នុងពូល ខណៈដែលអ្នកចាញ់នឹងទាមទារត្រូវតែឈ្នះក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ដើម្បីឡើងទៅវគ្គបន្ទាប់។ ហូឡង់លេងមិនបានល្អបំផុតនោះទេពេលប៉ះសេណេហ្គាល់ ហើយរកបានគ្រាប់បាល់ចុងម៉ោង២គ្រាប់ ដើម្បីដណ្តើមយកជ័យជម្នះ។
អេក្វាឌ័រ កត់ត្រាចូលក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ខ្លួន ដោយបានក្លាយជាក្រុមដំបូងគេដែលវាយបកយកឈ្នះលើប្រទេសម្ចាស់ផ្ទះ ក្នុងការប្រកួតបើកឆាករបស់ពួកគេ។ ការប្រកួតនឹងត្រូវលេងនៅកីឡដ្ឋាន Khalifa International Stadium ដោយនឹងចាប់ផ្តើមនៅម៉ោង៣រសៀល ម៉ោងនៅចក្រភពអង់គ្លេស។
ជ័យជម្នះរបស់ក្រុមជម្រើសជាតិហូឡង់ លើសេណេហ្គាល់ ក្នុងការប្រកួតចុងក្រោយនេះ បានបន្តការប្រកួតដែលមិនទាន់ស្គាល់ចាញ់របស់ពួកគេមានចំនួនដល់ទៅ ១៦ប្រកួត ដែលក្នុងនោះឈ្នះ១២ប្រកួត និងស្មើ៤ប្រកួត។ ទម្រង់ការពាររបស់ពួកគេធ្វើបានយ៉ាងល្អនាពេលថ្មីៗនេះ ដោយមិនមានរបូតគ្រាប់បាល់ក្នុងការលេង ៣ប្រកួតចុងក្រោយរបស់ពួកគេ។
អេក្វាឌ័រ មានកំណត់ត្រាថ្មីដ៏អស្ចារ្យមួយ ជាមួយនឹងការដែលមិមានរបូតគ្រាប់បាល់ចំនួន ៧ប្រកួតចុងក្រោយរបស់ពួកគេ នៅគ្រប់ការប្រកួតទាំងអស់។
ការព្យាករណ៍ : ក្រុមទាំងនេះធ្លាប់ជួបគ្នា២លើករួចមកហើយ ក្នុងការប្រកួតមិត្តភាពជាមួយហូឡង់ ឈ្នះ១ប្រកួត និង១ប្រកួតទៀត បញ្ចប់ដោយស្មើគ្នា។ អេក្វាឌ័រមិនបានប្រកួតឈ្នះក្នុង១៣ប្រកួត ក្នុងចំណោម២៤ប្រកួត នៅពេលដែលពួកគេប្រឈមមុខនឹងក្រុមប្រឆាំងនៅអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ផ្ទុយទៅវិញ ហូឡង់រីករាយក្នុងការទទួលបានជ័យជម្នះលើក្រុមជាច្រើននាក់កាលពីឆ្នាំមុន ដូច្នេះហើយយើងជឿថាពួកគេនឹងឈ្នះក្នុងការប្រកួតនេះ៕