ប្រេស៊ីលដែលជាក្រុមដែលជាទីពេញចិត្តនឹងជួបស៊ែប៊ី ក្នុងការប្រកួតទីមួយក្នុងពូល G ក្នុងការប្រកួត FIFA World Cup។ ប្រេស៊ីល ចូលមកក្នុងការប្រកួតនេះបន្ទាប់ពីបានទទួលជ័យជម្នះ ក្នុងការប្រកួតមិត្តភាព២ប្រកួតលើទុយនីស៊ី និងហ្គាណា ដោយស៊ុតបញ្ចូលទីបាន៨គ្រាប់ក្នុង២ប្រកួត ខណៈដែលរបូតគ្រាប់បាល់ត្រឹមតែ១គ្រាប់។
ស៊ែប៊ី បានយកឈ្នះលើក្រុមបារ៉ែនក្នុងលទ្ធផល ៥-១ ក្នុងការប្រកួតកម្ដៅសាច់ដុំចុងក្រោយមុនចូលមកការប្រកួត World Cup ហើយនឹងត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ប្រសិនបើពួកគេចង់យកឈ្នះ ជាមួយនឹងក្រុមម្ចាស់ជើងឯកប្រាំសម័យកាល។ ការប្រកួតនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Lusail Iconic ហើយចាប់ផ្ដើមនៅម៉ោង៦ល្ងាច ម៉ោងនៅចក្រភពអង់គ្លេស។
ប្រេស៊ីលចូលមកក្នុងការប្រកួតនេះក្នុងទម្រង់ដ៏ល្អបំផុតដោយបានឈ្នះការប្រកួត៧លើកចុងក្រោយ។ ពួកគេមិនស្គាល់ការប្រកួតចាញ់ទាល់តែសោះក្នុង១៥ប្រកួតចុងក្រោយ ជាមួយនឹងការប្រកួតចុងក្រោយរបស់ពួកគេគឺនៅវគ្គផ្តាច់ព្រ័ត្រ Copa America ទល់នឹងអាហ្សង់ទីនក្នុងឆ្នាំ២០២១។ ប្រេស៊ីលបានឈរនៅកំពូលតារាងវគ្គជម្រុះ World Cup អាមេរិកខាងត្បូង ដោយមិនស្គាល់ការប្រកួតចាញ់ដោយឈ្នះ១៤ប្រកួត និងស្មើ៣ប្រកួត។ ចាប់តាំងពីការប្រកួតជម្រុះមក ពួកគេបានប្រកួតឈ្នះការប្រកួតមិត្តភាព ចំនួន៤ប្រកួតរបស់ពួកគេ ដោយគ្រាប់បាល់សរុប ១៤-២ ។
ស៊ែប៊ី ក៏ស្ថិតក្នុងទម្រង់លេងដ៏ល្អនាពេលថ្មីៗនេះផងដែរ ដោយមិនស្គាល់ការប្រកួតចាញ់ទាល់តែសោះក្នុងការប្រកួតប៦លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះ៥ប្រកួត និងស្មើ១ប្រកួត។ ស៊ែប៊ីមិនស្គាល់ចាញ់ក្នុងពូលនោះទេ ហើយបញ្ចប់ដោយឈ្នះ៦ប្រកួត និងស្មើ២ប្រកួត។ ពួកគេបានយកទម្រង់លេងនោះទៅលេង Nations League ហើយបានឈ្នះក្រុមនៅ League B ដែលបានធ្វើឱ្យពួកគេឡើងទៅ League A សម្រាប់រដូវកាលថ្មី។
ការព្យាករណ៍ : ប្រេស៊ីលបានប្រកួតឈ្នះការជួបគ្នា២លើកមុនជាមួយនិង ស៊ែប៊ី រួមទាំងការទទួលជ័យជម្នះ ២-០ ក្នុងវគ្គចែកពូលនៃ FIFA World Cup ចុងក្រោយ។ ជ័យជម្នះមួយទៀតគឺលទ្ធផល ១-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីឆ្នាំ ២០១៤។ ប្រេស៊ីលមានប្រៀបខ្លាំងក្នុងជ័យជម្នះថ្មីៗ របស់ពួកគេ ដោយរាល់ការឈ្នះយ៉ាងហោចណាស់ ក៏មានគ្រាប់បាល់យ៉ាងតិច២គ្រាប់ ក្នុងការឈ្នះ៦ចំណោម៧ប្រកួតចុងក្រោយ។ ស៊ែប៊ី ថ្វីបើទម្រង់លេងដ៏ល្អនាពេលថ្មីៗនេះក៏ដោយ ប៉ុន្តែមិនមានកំណត់ត្រាការពារល្អបំផុតនោះទេ បន្ទាប់ពីរក្សាបានត្រឹមតែ២ប្រកួត ដែលមិនមានរបូតគ្រាប់បាល់ក្នុងការប្រកួត៨លើកចុងក្រោយ។ យើងជឿជាក់ថា ប្រេស៊ីលនឹងប្រកួតឈ្នះក្នុងការប្រកួតនេះ៕