ការប្រកួតជុំទី១ក្នុងពូល F ដែលជាជំនួបរវាងបែលហ្សិក និងកាណាដា នៅក្នុងកីឡដ្ឋាន Ahmad bin Ali សម្រាប់ការប្រកួត FIFA World Cup ។
បែលហ្ស៊ិកចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីប្រកួតចាញ់ដែលគួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ២-១ ដោយថ្វីជើងរបស់អេហ្ស៊ីប ខណៈដែលកាណាដាបានទទួលជ័យជម្នះ ២-១ លើជប៉ុនក្នុងការប្រកួតកម្ដៅសាច់ដុំចុងក្រោយ។
បែលហ្ស៊ិក រំពឹងការត្រលប់មកវិញនូវជ័យជម្នះ បន្ទាប់ពីរងការបរាជ័យ២លើក ក្នុងការប្រកួតទាំង២លើកចុងក្រោយ ខណៈដែលការប្រកួតពានរង្វាន់នេះ ជាឱកាសចុងក្រោយសម្រាប់តារាវ័យចំណាស់ជាច្រើនរបស់ពួកគេ។ ការប្រកួតចាប់ផ្តើមនៅម៉ោង៦ល្ងាច ម៉ោងនៅចក្រភពអង់គ្លេស។
បែលហ្ស៊ិក បានចូលរួមការប្រកួត World Cup យ៉ាងងាយស្រួល បន្ទាប់ពីបានប្រកួតឈ្នះក្នុងពូលរបស់ខ្លួន ដោយមានគម្លាត៥ពិន្ទុពីវេលស៍។ ពួកគេបានឆ្លងកាត់ការប្រកួតទាំងអស់ ដោយមិនមានការប្រកួតចាញ់ ដោយឈ្នះ៦ប្រកួត និងស្មើ២ប្រកួត។
កាណាដាកំពុងបង្ហាញខ្លួនជាលើកដំបូង ក្នុងការប្រកួត World Cup ក្នុងរយៈពេល៣៦ឆ្នាំ បន្ទាប់ពីពួកគេបានឆ្លងកាត់ការប្រកួតជម្រុះដ៏លំបាក។ ពួកគេបានឈរនៅលើកំពូលក្រុមជម្រុះអាមេរិកខាងជើង និងកណ្តាល ដោយសារគ្រាប់បាល់ខុសគ្នាល្អជាងលើម៉ិកស៊ិក។
កាណាដាសង្ឃឹមថា នឹងអាចទទួលបានជ័យលាភីត្រលប់ទៅវិញ ហើយនឹងទទួលបាននូវទំនុកចិត្ត ពីការប្រកួតវគ្គជម្រុះដ៏ជោគជ័យរបស់ពួកគេ ដែលពួកគេបានបញ្ចប់មុនម៉ិកស៊ិក និងសហរដ្ឋអាមេរិក។
ការព្យាករណ៍ : នេះជាជំនួប World Cup លើកដំបូងមិនធ្លាប់មានរវាងក្រុមទាំងពីរ ដោយជំនួបលើកមុនរបស់ពួកគេ គឺជាការប្រកួតលក្ខណៈមិត្តភាពក្នុងឆ្នាំ១៩៨៩ ដែលបែលហ្ស៊ិកបានយកឈ្នះក្នុងលទ្ធផល ២-០។ ឱកាសក្នុងការជួបគ្នានេះ ប្រហែលជាធំពេកសម្រាប់ពួកគេក្នុងការប្រកួតបើកឆាករបស់ពួកគេ ហើយពួកគេបានរៀបចំយ៉ាងល្អមុននៅក្នុងការប្រកួតក្រោយៗទៀត។ ជាមួយនឹងភាពជោគជ័យរបស់បែលហ្ស៊ិក លើក្រុមដែលមានកំរឹតទាបជាងច្រើនឆ្នាំមកនេះ យើងជឿជាក់ថា ពួកគេនឹងយកឈ្នះកាណាដាក្នុងការប្រកួតនេះ៕