អាល្លឺម៉ង់ និងជប៉ុន ចាប់ផ្តើមការប្រកួតក្នុងពូល E នៅពេលដែលពួកគេត្រូវជួបគ្នានៅកីឡដ្ឋាន Khalifa International Stadium នៃការប្រកួត FIFA World Cup ។
អាល្លឺម៉ង់បានយកឈ្នះអូម៉ង់ ១-០ ក្នុងការប្រកួតកម្ដៅសាច់ដុំចុងក្រោយ មុននឹងចូលមកកាន់ការប្រកួត ខណៈដែលជប៉ុនមិនមានការបញ្ចប់ទីដ៏ល្អ សម្រាប់ការត្រៀមខ្លួនរបស់ពួកគេ ដែលពួកគេបានប្រកួតចាញ់កាណាដា ២-១។
ក្រុមទាំងពីរ បានបង្ហាញពីការលំបាកក្នុងការយកឈ្នះលើគូប្រកួតយ៉ាងខ្លាំង កាលពីពេលថ្មីៗនេះ ជប៉ុនបានបរាជ័យជាលើកដំបូងរបស់ខ្លួន ក្នុងចំណោមការប្រកួត៦លើក ខណៈដែលអាល្លឺម៉ង់បានប្រកួតចាញ់តែ១ប្រកួត ក្នុងចំណោម១៦ប្រកួតចុងក្រោយ។
ក្រុមទាំងពីរចូលមកក្នុងការប្រកួតជាមួយនឹងកំណត់ត្រាថ្មីៗល្អណាស់។ អាឡឺម៉ង់មានបញ្ហាតិចតួចក្នុងការយកឈ្នះក្នុងវគ្គជម្រុះ ខណៈដែលពួកគេបានបញ្ចប់ដោយនាំមុខនាំមុខក្រុមលេខ២ North Macedonia ដល់ទៅ៨ពិន្ទុ។ ពួកគេបានបញ្ចប់ការប្រកួតរបស់ពួកគេដោយមិនមានប្រកួតចាញ់ ដែលក្នុងនោះមានការប្រកួតឈ្នះ៩ប្រកួត និងស្មើ១ប្រកួត។
ជប៉ុនបានឆ្លងផុតវគ្គជម្រុះនៅអាស៊ី សម្រាប់ការឡើងមកកាន់ World Cup យ៉ាងស្រួល ខណៈពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ក្នុងពូល ដោយនាំមុខក្រុមឈរលេខ៣អូស្ត្រាលី៧ពិន្ទុ។
ការព្យាករណ៍ : នេះជាការជួបគ្នាលើកដំបូងរវាងក្រុមទាំងពីរក្នុងព្រឹត្តិការណ៍ World Cup។ ក្រុមទាំងពីរធ្លាប់ជួបគ្នា២លើក ក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ដោយអាល្លឺម៉ង់ឈ្នះ១ប្រកួត និង១ប្រកួតទៀតបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។
អាឡឺម៉ង់បានបង្ហាញការលេងនៅក្នុងវគ្គជម្រុះថា ពួកគេជាក្រុមមួយដែលខ្លាំង ហើយយើងរំពឹងថា ពួកគេនឹងបង្ហាញការលេងបែបនោះតាំងពីការផ្លុំកញ្ចែដំបូង។ នៅក្នុងការឈ្នះ៥ប្រកួតចុងក្រោយរបស់អាឡឺម៉ង់ ពួកគេតែងតែធ្វើការនាំមុខក្នុងតង់ទីមួយមុនពេលសម្រាក ដូច្នេះហើយយើងជឿថា ពួកក៏ធ្វើការនាំមុខនៅតង់ទីមួយ ហើយបន្តយកឈ្នះក្នុងការប្រកួតនេះ៕