អាហ្សង់ទីន និង អារ៉ាប៊ីសាអូឌីត នឹងចាប់ផ្តើមការប្រកួតក្នុងពូល C ដែលពួកគេជួបគ្នានៅកីឡដ្ឋាន Lusail Iconic សម្រាប់ការប្រកួតដំបូងរបស់ពួកគេនៅ FIFA World Cup។
អាហ្សង់ទីន ឈានចូលក្នុងការប្រកួតក្នុងនាមជាក្រុមដែលកំពុងមានភាពក្តៅគគុក ដែលពួកគេបានបន្តការប្រកួតមិនដែលចាញ់របស់ពួកគេដល់ទៅ ៣៦ប្រកួត បន្ទាប់ពីបានយកឈ្នះក្រុមអេមីរ៉ាតអារ៉ាប់រួម ក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតចុងក្រោយ។
អារ៉ាប៊ីសាអូឌីត ចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីប្រកួតចាញ់ក្រូអាតក្នុងលទ្ធផល ១-០ ដែលជាការប្រកួតចាញ់ដំបូង ក្នុងចំណោមការប្រកួត៧កន្លងមក។ ការប្រកួតចាប់ផ្តើមនៅម៉ោង ៩ព្រឹក ម៉ោងនៅចក្រភពអង់គ្លេស។
អាហ្សង់ទីន បានឆ្លងកាត់វគ្គជម្រុះនៅអាមេរិកខាងត្បូង ក្នុងចំណាត់ថ្នាក់លេខ២ តាមពីក្រោយប្រេស៊ីល ប៉ុន្តែនៅតែមិនទាន់ស្គាល់ការប្រកួតចាញ់ ដោយប្រកួតឈ្នះ១១ប្រកួត និងស្មើ៦ប្រកួត។ ក្នុងអំឡុងពេល នៃការឈ្នះការប្រកួតចំនួន ៣៦លើករបស់ពួកគេ ពួកគេបានឈ្នះពានរង្វាន់ធំជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល២៨ឆ្នាំ នៅពេលដែលពួកគេបានលើកពាន Copa America ក្នុងឆ្នាំ២០២១ ហើយតាមពីក្រោយវាជាមួយនឹងពានរង្វាន់ Finalissma កាលពីដើមឆ្នាំនេះ។
អារ៉ាប៊ីសាអូឌីត សង្ឃឹមថា នឹងអាចឆ្លងផុតវគ្គចែកពូលជាលើកទីពីរក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ហើយទាក់ទងនឹងការជំរុញ ដើម្បីឆ្លងផុតការប្រកួតជំរុះនេះមុនក្រុមដែលជាទីពេញចិត្តច្រើនទៀត ដូចជាអូស្ត្រាលី និងជប៉ុន។
ការព្យាករណ៍ : អាហ្សង់ទីនមិនដែលស្គាល់ការប្រកួតចាញ់ទាល់តែសោះ ក្នុងការជួបគ្នា៤ប្រកួតកន្លងមករបស់ពួកគេជាមួយអារ៉ាប៊ីសាអូឌីត ដោយឈ្នះ២ប្រកួត និងស្មើ២ប្រកួត បើទោះបីនេះជាការជួបគ្នាលើកដំបូងនៅ FIFA World Cup ក៏ដោយ។ ក្រុមដែលដឹកនាំដោយ Messi បានចូលរួមក្នុងការប្រកួត World Cup លើកទី១៣ជាប់ៗគ្នា។ ផ្ទុយទៅវិញ អារ៉ាប៊ីសាអូឌីតសង្ឃឹមថា នឹងជៀសវាងឱ្យផុតពីតំណែងចុងក្រោយ។ យើងជឿថា អាហ្សង់ទីននឹងនាំមុខនៅតង់ទី១ និងឈ្នះការប្រកួតនេះព្រោះពួកគេតែងតែធ្វើបែបនោះ ៥ប្រកួតចុងក្រោយរបស់ពួកគេ៕