Jude Bellingham អាចចាកចេញពី Dortmund នៅរដូវក្តៅក្រោយបាន​ បើសិនជាគាត់ចង់

នាយកប្រតិបត្តិលោក Hans-Joachim Watzke បាននិយាយថា កីឡាករ​ Jude Bellingham អាចចាកចេញពី Borussia Dortmund នៅរដូវក្តៅក្រោយបាន បើសិនជារូបគេចង់។

ប្រភពបានប្រាប់ ESPN នៅដើមខែនេះថា Liverpool កំពុងតែឈានមុខគេ ក្នុងការប្រកួតប្រជែងនាំយក Bellingham ទោះបីជា Chelsea, Manchester United, Manchester City និង Real Madrid តាមដានកីឡាករវ័យ១៩ឆ្នាំក៏ដោយ។

ប្រធានក្លឹប Dortmund លោក Watzke បាននិយាយថា ក្លឹបមិនអាចប្រកួតប្រជែងជាមួយនិងក្លឹបធំៗ នៅអឺរ៉ុប លើប្រាក់ឈ្នួលបានទេ ហើយពួកគេមិនអាចរារាំងរូបគាត់ ប្រសិនបើគាត់ចង់ចាកចេញ។

ខ្សែបម្រើដែលកំពុងមានកុងត្រានៅ Dortmund រហូតដល់ឆ្នាំ២០២៥ រកបាន៩គ្រាប់ក្នុង២២ប្រកួត ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ រួមទាំងស៊ុតបញ្ចូលទី៤គ្រាប់ ពីការប្រកួត៥លើក ក្នុងក្របខណ្ឌ Champions League។  

Bellingham ក៏បានក្លាយជាប្រធានក្រុមក្មេងបំផុត មិនធ្លាប់មានរបស់ Bundesliga នៅពេលដឹកនាំ Dortmund ប្រកួតនៅ Cologne ក្នុងខែកញ្ញា៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង