ការប្រកួតចុងក្រោយក្នុងក្របខ័ណ្ឌ Premier League មុនពេលការសម្រាកសម្រាប់ការប្រកួត World Cup យើងនឹងបានទស្សនាការប្រកួតរវាង Fulham ជាមួយនិង Manchester United។
ក្រុមទាំងពីរមានគម្លាតពីគ្នា៤ពិន្ទុ ដោយក្រុមម្ចាស់ផ្ទះ Fulham ឈរនៅលេខ៩មាន១៩ពិន្ទុ ខណៈដែល United ឈរនៅលេខ៥មាន២៣ពិន្ទុ។ កាលពីប្រកួតមុន Fulham នៅសល់តែប៉ុន្មាននាទីទៀតប៉ុណ្ណោះ ក្នុងការទប់ Manchester City ហើយរំពឹងថា ពួកគេក៏អាចធ្វើបានដូច្នោះដែរ ពេលប៉ះជាមួយ United ។
ខណៈពេលដែលក្រុម Fulham មិនមានភារកិច្ចការប្រកួតពាក់កណ្តាលសប្តាហ៍នោះ United ទើបតែបានយកឈ្នះ ៤-២ លើក្រុម Aston Villa ក្នុងការប្រកួត League Cup។ នោះគឺជាការឈ្នះលើកទី៤ របស់ United ក្នុងការប្រកួត៥លើក ប៉ុន្តែពួកគេមិនមានកំណត់ត្រា គ្មានរបូតគ្រាប់បាល់នោះទេ សម្រាប់ការប្រកួត២លើកចុងក្រោយនេះ ដែលគ្រាប់បាល់របូតសរុបមានចំនួន៥គ្រាប់។
ចំណែកឯក្រុម Fulham មានបំណងទាញយកផលប្រយោជន៍ ដោយមិនមានការប្រកួតពាក់កណ្តាលសប្តាហ៍។ ពួកគេចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីប្រកួតចាញ់ Manchester City ក្នុងការប្រកួតចុងក្រោយ។
នោះគឺជាការប្រកួតចាញ់លើកទី១ របស់ពួកគេ ក្នុងចំណោមការប្រកួត៥លើក ប៉ុន្តែពួកគេមានការងារការពារដែលត្រូវធ្វើ បន្ទាប់ពីបានបណ្តោយឱ្ររបូតគ្រាប់បាល់ច្រើនជាង១គ្រាប់ ក្នុងការប្រកួត៣ចំណោម៥ប្រកួតចុងក្រោយ។
ការព្យាករណ៍ : United មានប្រៀបជាងក្នុងការប្រកួតនេះ ទោះបីជាពួកគេលេងក្រៅផ្ទះក៏ដោយ។ ពួកគេមានប្រវត្តិប្រកួតមិនដែលចាញ់ជាមួយក្រុម Fulham ចំនួន១៤ប្រកួត ហើយពួកគេចូលទៅក្នុងការប្រកួតនេះ ជាមួយនឹងដំណើរការប្រកួតល្អប្រសើរផងដែរ។ Fulham មានភាពស្វិតស្វាញក្នុងការប្រកួតថ្មីៗ របស់ពួកគេ ប៉ុន្តែតែងតែធ្វើឱ្យមានកំហុស ដោយមិនបានផ្តោតលើពេលវេលាដ៏សំខាន់។ ជ័យជម្នះសម្រាប់ Manchester United ក្នុងការប្រកួតនេះ គឺជាជម្រើសដ៏ល្អ៕