ព្យាករណ៍គូ​ Manchester City vs Brentford ម៉ោង១៩:៣០ ថ្ងៃទី១២វិច្ឆិកា

Manchester City នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Brentford ក្នុងការប្រកួតបន្ទាប់របស់ពួកគេក្នុងក្របខ័ណ្ឌ Premier League ដោយជាគោលដៅក្នុងការបញ្ចប់ដ៏រឹងមាំ មុនពេលការប្រកួតលីគត្រូវសម្រាក ដើម្បីឈានចូលទៅកាន់ការប្រកួត FIFA World Cup ឆ្នាំ២០២២។

ក្រុម​ឈរ​លេខ​២ City មាន​៣២​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Arsenal ចំនួន​២​ពិន្ទុ និង Brentford ឈរនៅ​លេខ​១១មាន​១៦​ពិន្ទុ។​ 

ក្រុមទាំងពីរនេះ មានជោគវាសនាខុសគ្នាក្នុងការប្រកួត League Cup ពាក់កណ្តាលសប្តាហ៍របស់ពួកគេ ដោយ​ City បានយកឈ្នះ Chelsea ក្នុងដីដោយលទ្ធផល​ ២-០​ ខណៈដែល Brentford បានបរាជ័យក្នុងដីដោយការស៊ុតបាល់ប៉េណាល់ទីតាមស្មើ ១-១ ជាមួយនិង Gillingham ។

City ទទួលបានជ័យជម្នះជាលើកទីបួនជាប់ៗគ្នា បន្ទាប់ពីយកឈ្នះ Chelsea ២-០ ក្នុងការប្រកួត League Cup។​ នោះ​ជា​ការ​ប្រកួត​ទី​៣ជាប់​ៗ​គ្នា​​ ដែល​ពួកគេរក​បាន​គ្រាប់​បាល់​២គ្រាប់​ឬ​ច្រើន​ជាង​នេះ និង​ មិនមានរបូតគ្រាប់បាល់ជា​លើក​ទី​៣ក្នុង​ការ​ប្រកួត​៥លើក​។

ផ្ទុយទៅវិញ Brentford មិន​បាន​ប្រកួតឈ្នះនោះ​ទេ ​ក្នុង​ការ​ប្រកួត​៥លើក​ចុងក្រោយ​នេះ។ ពួក​គេ​​បានត្រឹមតែ​គ្រប់​គ្រងលទ្ធផល មិនមានរបូតគ្រាប់បាល់តែ​១ប្រកួត​គត់ ​ក្នុង​ចំណោមការ​ប្រកួត​៥លើក ហើយ​ពួក​គេ​ទទួល​បាន​ជ័យ​ជម្នះ​១ប្រកួតគត់ក្នុង​ចំណោម៩​ប្រកួត​។

ការព្យាករណ៍​ :​​ City​ ជាមួយនឹងការលេងនៅក្នុងដីគឺជាការធានាដ៏ប្រាកដ ដើម្បីទទួលបាន៣ពិន្ទុ ដោយសារតែទម្រង់លេងរបស់ពួកគេ ក្នុងដីរបស់ពួកគេល្អ ក្នុងរដូវកាលនេះ។  Brentford ធ្វើមិនបានល្អនោះទេ ហើយពួកគេពិតជាពិបាកយកឈ្នះដែលជួប City ។​ យើងយល់ឃើញថា​ City​ នឹងធ្វើការស៊ុតបញ្ចូលទីទាំងពីរតង់​ ហើយទទួលជ័យជម្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង