Tottenham Hotspur នឹងត្រូវប្រកួតក្នុងដីនៅពេលដែលប៉ះ Leeds United ក្នុងក្របខណ្ឌ Premier League ដោយក្រុមទាំងពីរទើបតែបានប្រកួតចាញ់ក្នុង League Cup ដូចគ្នា សម្រាប់ការប្រកួតពាក់កណ្តាលសប្តាហ៍។
ក្រុមម្ចាស់ផ្ទះ Tottenham ឈានចូលមកកាន់ការប្រកួតនេះ ដោយមាន២៦ពិន្ទុ ឈរនៅលេខ៤ ខណៈ Leeds ឈរនៅលេខ១២មាន១៥ពិន្ទុ។
Tottenham កំពុងស្ថិតក្នុងការធ្លាក់ចេញពីក្រុមកំពូលទាំង៤ ហើយមានតែការឈ្នះ ក្នុងការប្រកួតនេះប៉ុណ្ណោះ ដែលអាចជួយសង្គ្រោះស្ថានការណ៍មុនពេលការប្រកួតលីគ សម្រាកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។
Leeds មានទម្រង់លេងល្អប្រសើរខ្លាំង ក្នុងការប្រកួតលីគលើកចុងក្រោយ ហើយការដែល៣ពិន្ទុ ពីលើក្រុមតំបន់កាត់ចោលមានន័យថា ការប្រឹងប្រែងរបស់ពួកគេត្រូវបានកាត់បន្ថយបន្តិច។ ដំណើរការឈ្នះរបស់ Leeds ២ប្រកួតជាប់គ្នា ត្រូវបានបញ្ឈប់ដោយ Wolverhampton ក្នុងការប្រកួត League Cup ។
Tottenham បានរងការបរាជ័យជាបន្តបន្ទាប់ ហើយតំណែងរបស់ពួកគេ នៅក្នុងក្រុមកំពូលទាំង៤ឥឡូវនេះ កំពុងស្ថិតក្នុងហានិភ័យ ជាពិសេសពួកគេបានលេងច្រើនជាងក្រុមដទៃទៀត១ប្រកួត។
Tottenham នឹងមិនមានវត្តមានរបស់កីឡាករ Richarlison, Christian Romero និង Son Heung-Min ក្នុងការប្រកួតនេះទេ ដោយសារតែពួកគេទាំងអស់សុទ្ធតែត្រូវរបួស។ ចំណែក Leeds វិញ កីឡាករ Luis Sinisterra និង Stuart Dallas ត្រូវបានដកចេញពីការប្រកួតនេះ។
ការព្យាករណ៍ : ក្រុមទាំងពីរនេះមានដំណើរការប្រកួតមិនស្ថិតស្ថេរ ក្នុងការប្រកួតថ្មីៗរបស់ពួកគេ ហើយភាគីទាំងពីរបានកំណត់គោលយកឱ្យបាន ៣ពិន្ទុដូចគ្នា។ ចំណុចមួយរបស់ក្រុមទាំងពីរ គឺការរបូតគ្រាប់បាល់របស់ពួកគេ ខណៈដែលពួកគេមានភាពស៊ីសង្វាក់គ្នាក្នុងទម្រង់ប្រយុទ្ធ។ ភាគច្រើនក្រុមទាំងពីរបានស៊ុតបាល់បញ្ចូលទី នៅក្នុងការប្រកួតថ្មីៗរបស់ពួកគេ ហើយយើងជឿថា ក្រុមទាំងពីរនឹងធ្វើការស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក ដោយមានគ្រាប់បាល់លើសពី ២.៥គ្រាប់ ក្នុងការប្រកួតនេះ៕