Manchester United និង Aston Villa នឹងត្រូវជួបគ្នាជាលើកទី២ ក្នុងមួយសប្តាហ៍ ដែលលើកនេះជាការជួបគ្នានៅក្នុង League Cup ដែលនេះជាការប្រកួតដែលត្រូវធ្វើឡើងត្រឹមតែ៤ថ្ងៃ បន្ទាប់ពីការយកឈ្នះ ៣-១ របស់ Villa លើ United ក្នុងក្របខណ្ឌ Premier League។
United នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតនេះ ហើយសង្ឃឹមថា នឹងអាចសងសឹកវិញបន្ទាប់ពីការបរាជ័យ នៅក្នុងកីឡដ្ឋាន Villa Park កាលពីថ្ងៃអាទិត្យ។ ការប្រកួតចាញ់នោះ គឺជាការចាញ់លើកដំបូងរបស់ United ក្នុង១០ប្រកួតចុងក្រោយ ហើយវាក៏បានបាត់បង់ដល់ដំណើរការប្រកួត មិនមានរបូតគ្រាប់បាល់៣ប្រកួតជាប់ៗគ្នា របស់ពួកគេផងដែរ។
United ស្ថិតក្នុងទម្រង់ការប្រកួតក្នុងដីដ៏ល្អ ពួកគេចូលទៅក្នុងការប្រកួតនេះ ជាមួយនឹងកំណត់ត្រាមិនមានរបូតគ្រាប់បាល់ ៥ប្រកួតជាប់ៗគ្នា និងឈ្នះ៤ប្រកួត ក្នុងចំណោមការប្រកួត៥លើកចុងក្រោយ។ ក្នុងការប្រកួត League Cup ២លើកចុងក្រោយ United ត្រូវបានកាត់ចេញដោយការប្រកួតក្នុងដី ដែលគូប្រជែងមកពី Premier League។
Aston Villa បានតែងតាំងអ្នកចាត់ការថ្មី គឺលោក Unai Emery ហើយក្នុងការប្រកួតដំបូងរបស់គាត់ ពួកគេបានយកឈ្នះ Manchester United ដោយលទ្ធផល ៣-១។
ក្រុមរបស់គាត់មានទំនុកចិត្ត ហើយនេះជាអ្វីដែលពួកគេនឹងនាំទៅកាន់ Old Trafford បន្ទាប់ពីប្រកួតឈ្នះ២ ក្នុងចំណោម៣ប្រកួតចុងក្រោយ។
Villa មានទម្រង់លេងអន់ក្រៅដី ហើយជ័យជម្នះតែមួយគត់របស់ពួកគេ ក្នុងការប្រកួតក្រៅដីសម្រាប់រដូវកាលនេះ គឺជាការប្រកួតទល់នឹង Bolton Wanderers ក្នុង League Cup ។
ការព្យាករណ៍ : Aston Villa ទើបតែប្រកួតឈ្នះលើ Manchester United ហើយមានបំណងយកឈ្នះលើបិសាចក្រហមម្តងទៀតផងដែរ ក្នុងការប្រកួតនេះ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការប្រកួតក្រៅដីរបស់ពួកគេមិនល្អនោះទេ ខណៈពេលដែលត្រូវជួប United ក្នុងទម្រង់លេងដ៏ល្អនៅក្នុងដី។ ជាការពិតដែលថា Villa បានផ្តួល United កាលពីចុងសប្តាហ៍ធ្វើឱ្យវាកាន់តែតានតឹង សម្រាប់ពួកគេនៅក្នុងការប្រកួតនេះ ខណៈពេលដែល United ស្វែងរកការសងសឹងវិញនោះ។ យើងជឿជាក់ថា United នឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ៕