Manchester City ត្រូវប្រកួតជាមួយ Chelsea នៅកីឡដ្ឋាន Etihad សម្រាប់ការប្រកួតជុំទី៣ក្នុង League Cup ដែលការប្រកួតធំមួយ រវាងក្រុមយក្សទាំងពីរនៅ Premier League ។
Manchester City បានយកឈ្នះលើក្រុម Fulham យ៉ាងស្វិតស្វាញដោយលទ្ធផល ២-១ ដោយការស៊ុតបាល់ប៉េណាល់ទីចុងម៉ោងរបស់កីឡាករ Erling Haaland ដើម្បីដណ្តើមយកជ័យជម្នះ បន្ទាប់ពីកីឡាករម្នាក់ត្រូវបានបណ្តេញចេញ។
City មានប្រវត្តិឈ្នះ League Cup ៤ឆ្នាំជាប់ៗគ្នា រហូតដល់ Liverpool បានបំបែកកំណត់ត្រារបស់ពួកគេ ដោយការឈ្នះពាននេះ កាលពីរដូវកាលមុន។ ពួកគេនឹងមានឆន្ទៈ ក្នុងការពង្រឹងការគ្រប់គ្រងឡើងវិញ ដោយការដណ្តើមជ័យជម្នះក្នុងឆ្នាំនេះ បើទោះជាពួកគេប្រឈមមុខនឹងការប្រកួតដ៏តានតឹង ក្នុងជុំនេះក៏ដោយ។
Chelsea រំពឹងនឹងអាចត្រឡប់មកវិញ ក្រោយពីបានបរាជ័យដោយ Arsenal ហើយវិធីល្អបំផុតក្នុងការធ្វើបែបនោះ គឺត្រូវទម្លាក់ក្រុមម្ចាស់ជើងឯក Premier League ចេញ។ ប៉ុន្តែពួកគេហាក់ដូចជាពិបាក ក្នុងការរកគ្រាប់បាល់បន្តិច ដោយបានស៊ុតបញ្ចូលទីតែ ៥គ្រាប់ប៉ុណ្ណោះ ក្នុង៦ប្រកួតចុងក្រោយរបស់។
Chelsea នឹងត្រូវរកវិធីដើម្បីបំបែកតំបន់ការពាររបស់ Man City ក៏វាស្ទើរតែមិនអាចទៅរួចនោះទេ ក្នុងការទប់ស្កាត់ក្រុមម្ចាស់ផ្ទះមិនឱ្យរកគ្រាប់បាល់បាន ក្នុងរយៈពេល៩០នាទី។ ពួកគេមានទម្រង់លេងក្រៅដីល្អណាស់ ដោយឈ្នះ ៤ប្រកួតក្នុងចំណោម ៦ប្រកួតចុងក្រោយ ដោយចាញ់តែ១ប្រកួត។
ការព្យាករណ៍ : Chelsea មានកំណត់ត្រាការប្រកួតល្អ នាពេលថ្មីៗនេះ នៅឯកីឡដ្ឋាន Etihad ខណៈដែលពួកគេបានឈ្នះ ២ប្រកួត ក្នុងចំណោមការទៅលេង៣ប្រកួតចុងក្រោយ។
ហើយត្រូវតែមើលថា តើលោក Pep Guardiola នឹងទុកបំរុងកីឡាករសំខាន់របស់គាត់ ដូចជា Haaland និង Kevin De Bruyne ដែរឫទេ? ខណៈដែល City លេងមិនបានល្អដូចមុន ដោយគ្មានពួកគេនៅក្នុងក្រុម។
យើងរំពឹងថា ការប្រកួតនេះ នឹងមានភាពតឹងតែងជាមួយនឹងគ្រាប់បាល់ដ៏តិចតួច ដូច្នេះការជ្រើសយកគ្រាប់បាល់តិចជាង ២.៥ គ្រាប់ជាជម្រើសដ៏ល្អ៕