Arsenal នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុម Brighton ក្នុងការប្រកួតធំមួយក្នុងជុំទីបី នៃការប្រកួត League Cup។ ក្រុមទាំងពីរនេះ ទើបតែបានប្រកួតឈ្នះការប្រកួតក្នុងលីគ ហើយនឹងសម្លឹងមើលការឈ្នះបន្តទៀត ក្នុងការប្រកួតនេះ។
ក្រុមកាំភ្លើងធំបានប្រកួតឈ្នះការប្រកួតដ៏សំខាន់មួយ លើក្រុម Chelsea ដែលបានធានាថា ពួកគេរក្សាការឈរនៅកំពូលតារាងក្នុងលីគ។ ពួកគេនឹងចង់បន្តរដូវកាលដ៏ល្អរបស់ពួកគេ ជាមួយនឹងជ័យជម្នះក្នុងការប្រកួតនេះ សម្រាប់រដូវកាលនេះ ពួកគេបានលេង៩ប្រកួតក្នុងដី ហើយក្នុងការប្រកួតទាំងអស់ ពួកគេឈ្នះគ្រប់ការប្រកួត។
ការប្រកួតក្នុងដីខ្លួនឯង ៥ប្រកួតចុងក្រោយ ពួកគេបានរបូតគ្រាប់បាល់ចំនួនតែ ២គ្រាប់ប៉ុណ្ណោះ ស៊ុតបញ្ចូលទីបាន១៣គ្រាប់ និងមិនបានរបូតគ្រាប់បាល់៤ប្រកួត។
Brighton ទើបតែប្រកួតឈ្នះក្រៅដីដោយលទ្ធផល ៣-២ នៅក្នុងទឹកដី Wolverhampton Wanderers ហើយក៏បានយកឈ្នះ Chelsea ដោយលទ្ធផល ៤-១ មុននឹងឈ្នះ Wolverhampton ។
ពួកគេបានរកគ្រាប់បាល់ក្នុងការប្រកួត ២ចំណោម ៥ប្រកួតចុងក្រោយ ហើយក្នុងការប្រកួត៣ចំណោម ៥ប្រកួតនោះ ពួកគេបានរបូតគ្រាប់បាល់២គ្រាប់ ឬច្រើនជាងនេះ។
ក្រុមទាំងពីរបានស៊ុតបាល់បញ្ចូលទី ក្នុងការប្រកួតបីលើកចុងក្រោយដូចគ្នា ហើយនៅក្រៅដីក៏ដូច្នេះដែរ។ ក្នុងការប្រកួតក្រៅដី ៥លើកចុងក្រោយរបស់ពួកគេ Brighton បានរបូតគ្រាប់បាល់ពីរគ្រាប់ ឬច្រើនជាងនេះ។
ការព្យាករណ៍ : Arsenal ស្ថិតក្នុងទម្រង់លេងដ៏ល្អ ក្នុងរដូវកាលនេះ ហើយការលេងក្នុងដីនឹងបង្កើនឱកាសការឈ្នះរបស់ពួកគេ ក្នុងការប្រកួតនេះ។ Brighton មានការប្រកួតយ៉ាងល្អនាពេលថ្មីៗនេះ ហើយនឹងក្លាយជាជំនួបដ៏ល្អសម្រាប់ Arsenal ជាពិសេសពួកគេត្រូវបានគេរំពឹងថា នឹងដាក់ជម្រើសក្រុមខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ យើងរំពឹងថា Arsenal នឹងឈ្នះការប្រកួតនេះ៕