ក្រុមទាំងពីរត្រូវប៉ះគ្នានៅថ្ងៃអង្គារ ហើយចូលមកក្នុងការប្រកួតនេះ Barcelona កំពុងឈរនៅលើកំពូលតារាង La Liga ដោយមាន៣៤ពិន្ទុ ខណៈដែល Osasuna មាន២៣ពិន្ទុឈរនៅលេខ៥។
Osasuna កំពុងដំណើរការប្រកួតយ៉ាងល្អ មុនចូលមកការប្រកួតនេះ ពួកគេបានប្រកួតឈ្នះក្រៅដីដោយលទ្ធផល ២-១នៅទឹកដី Celta Vigo។ នោះគឺជាការប្រកួតលើកទី៤ មិនដែលចាញ់របស់ពួកគេ ដែលប្រកួតឈ្នះ៣ប្រកួតក្នុងចំណោម៥ប្រកួត និងជាការប្រកួតទី២ជាប់ៗគ្នា ដែលពួកគេរកបានគ្រាប់បាល់២គ្រាប់។
Osasuna មិនបានរកគ្រាប់បាល់១ប្រកួត ក្នុងចំណោម៥ប្រកួតក្នុងដីខ្លួនឯង ហើយនេះគឺជាទម្រង់ដែលពួកគេ នឹងប្រើប្រាស់ក្នុងការប្រកួតនេះ ដោយត្រូវប្រឈមមុខជាមួយនឹងក្រុម ដែលមានទម្រង់ការពារល្អបំផុតនៅក្នុងលីគ។
Barcelona ចូលមកក្នុងការប្រកួតនេះ នៅលើដំណើរការប្រកួតដ៏ល្អក្នុងស្រុក ហើយសង្ឃឹមថា នឹងនៅតែឈរនៅលើកំពូលតារាងក្នុងលីគ។ ជ័យជម្នះលើក្រុម Almeria គឺជាជ័យជម្នះលើកទី៣ជាប់ៗគ្នារបស់ Barcelona ចាប់តាំងពីប្រកួតចាញ់ Bayern Munich ៣-០ ក្នុងដី។
នៅ La Liga ពួកគេប្រកួតឈ្នះ៤ប្រកួតជាប់ៗគ្នា ដោយមិនមានរបូតគ្រាប់បាល់ ហើយពួកគេបានបណ្តោយឱ្យរបូតគ្រាប់បាល់តែ ៤ប្រកួតប៉ុណ្ណោះ នៅ La Liga ក្នុងរដូវកាលនេះ ដែលធ្វើឱ្យពួកគេក្លាយជាក្រុមដែលមានខ្សែការពារល្អបំផុតក្នុងលីគ។ ពួកគេក៏ជាក្រុមដែលមានទម្រង់ប្រយុទ្ធល្អបំផុតផងដែរ ដោយរកបានសរុប៣១គ្រាប់ មកទល់ពេលនេះ។
ការព្យាករណ៍ : Barcelona ធ្វើបានយ៉ាងល្អនៅ La Liga ហើយមានទម្រង់ការពារ និងប្រយុទ្ធល្អបំផុតក្នុងលីគ។ Osasuna ធ្វើបានយ៉ាងល្អក្នុងដីសម្រាប់ដំណើរការប្រកួត រហូតឈានមកដល់ការប្រកួតនេះ ប៉ុន្តែនេះនឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញជាង។ នៅក្នុងទម្រង់លេងរបស់ Barcelona បច្ចុប្បន្ននេះ ចូលមកក្នុងការប្រកួតនេះ យើងជឿថា ពួកគេនឹងយកឈ្នះដោយមិនមានរបូតគ្រាប់ឡើយ៕