ការប្រកួតនេះនឹងបង្ហាញថា Real Madrid អាចទម្លាក់ Barcelona ពីកំពូលតារាងដោយការប្រកួតមុន ប៉ុន្តែក្រុមម្ចាស់ជើងឯកអាចឡើងទៅឈរនៅកំពូលវិញ ជាមួយនឹងការឈ្នះ។
ក្រុមម្ចាស់ផ្ទះ Rayo ឈរនៅលេខរៀងទី៩ ដោយមាន១៨ពិន្ទុ ចូលមកកាន់ការប្រកួតនេះ ហើយ Real Madrid ឈរនៅលេខ២ ដោយមា៣២ពិន្ទុ។ Rayo កំពុងឡើងជើងជាលំដាប់ ហើយមិនទាន់ប្រកួតចាញ់៤ប្រកួតចុងក្រោយ រួមទាំងការប្រកួតក្រៅដីជាមួយ Atletico Madrid និង Sevilla ។
ការប្រកួតឈ្នះ៣លើក ក្នុងចំណោម៤ប្រកួតក្នុងដី នឹងក្លាយជាប្រភពដ៏សំខាន់សម្រាប់ Rayo ក្នុងការប្រកួតនេះ ហើយការស៊ុតបញ្ចូលទីគ្រាប់បាល់២ ឬច្រើនជាងនេះ ក្នុងការឈ្នះទាំង៣ប្រកួតនោះ ជាទំនុកចិត្តមួយផ្សេងទៀត។
Real Madrid ប្រកួតឈ្នះតែ១គត់ ក្នុង៣ប្រកួតចុងក្រោយ ពួកគេចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីបានទទួលជ័យជម្នះដ៏ល្អលើក្រុម Celtic ក្នុងក្របខ័ណ្ឌ Champions League ដោយលទ្ធផល ៥-១ ។
ពួកគេនៅតែមិនទាន់ស្គាល់ការចាញ់ក្នុងលីគ La Liga នៅឡើយ ប៉ុន្តែបានព្យាយាមយ៉ាងលំបាក ក្នុងការប្រកួតលីគចុងក្រោយ ដោយបានត្រឹមតែប្រកួតស្មើ ១-១ នៅដី Girona ដែលក្នុងការប្រកួតនោះ Toni Kroos ត្រូវបានបណ្តេញចេញពីការប្រកួតផងដែរ។
Real Madrid នឹងក្លាយជាក្រុមដែលមានការពេញចិត្តនៅក្នុងការប្រកួតនេះ បើទោះបីជាពួកគេជួបការលំបាកក៏ដោយ ក៏ពួកគេនៅតែមានការប្រកួតក្រៅដីដ៏ល្អក្នុងលីគ ពួកគេទទួលបានជ័យជម្នះ៦ប្រកួតជាប់ៗគ្នា ក្នុងការប្រកួតក្រៅដី។
ការព្យាករណ៍ : Real Madrid កំពុងសម្លឹងរកការត្រលប់ទៅឈរនៅលើកំពូលតារាងលីគ ហើយនោះនឹងមានន័យថា ពួកគេរំពឹងទទួលបាន៣ពិន្ទុក្នុងការប្រកួតនេះ។
Rayo កំពុងមានដំណើរការប្រកួតល្អ ជាពិសេសទម្រង់លេងនៅក្នុងដីរបស់ពួកគេ ហើយក៏ដូចជាទម្រង់ការពាររបស់ Real Madrid ជាហេតុធ្វើឱ្យក្នុងការប្រកួតនេះ ជម្រើសក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក គឺជាជម្រើសល្អបំផុត៕