ព្យាករណ៍គូ​ Aston Villa vs Manchester United ម៉ោង២១ថ្ងៃទី៦វិច្ឆិកា

ទីបំផុត Manchester United មានឱកាសក្នុងការឡើងទៅកាន់ក្រុមកំពូលទាំង៤ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ Aston Villa សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League ។

United កំពុងឈរនៅលេខ៥មាន២៣ពិន្ទុ ចូលមកក្នុងការប្រកួតនេះ ដោយផ្តោតលើការយកឈ្នះលើក្រុម Aston Villa ដែលឈរនៅចំណាត់ថ្នាក់លេខ១៦ ដែលមាន១២ពិន្ទុ។

Villa មានតែ១ពិន្ទុ​នៅ​ពី​លើ​តំបន់​កាត់​ចោលប៉ុណ្ណោះ​ ប៉ុន្តែ​​ជ័យ​ជម្នះនេះ​ អាច​ធ្វើ​ឱ្យ​ពួក​គេ​ឡើង​ទៅ​ឈរនៅលេខ១២ ដោយផ្អែកលើលទ្ធផលរបស់ក្រុមដទៃទៀតផងដែរ។ 

Manchester United ទើបតែបានប្រកួតឈ្នះក្រៅដីក្នុងប្រទេសអេស្ប៉ាញ​ ពួកគេបានផ្តួលក្រុម Real Sociedad ដោយលទ្ធផល​ ១-០ ក្នុងក្របខ័ណ្ឌ Europa League ដែលជាកំណត់ត្រាមិនរបូតគ្រាប់បាល់លើកទី៤។ 

ផ្ទុយទៅវិញ Aston Villa បានប្រកួតចាញ់ ៤-០ ក្រោមស្នាដៃក្រុម Newcastle United ដែលជាលទ្ធផលធ្វើឱ្យពួកគេប្រកួតចាញ់៣ប្រកួត ក្នុងចំណោម៥ប្រកួត និងឈ្នះតែ១ប្រកួតប៉ុណ្ណោះ។

ការព្យាករណ៍​ :​​ Manchester United កំពុងមានដំណើរការប្រកួតល្អ ហើយក្នុងប្រកួតនេះ ពួកគេប្រឈមមុខនឹងក្រុមដែលមានបញ្ហាដ៏លំបាក​ ហើយទើបតែត្រូវផ្លាស់ប្តូរគ្រូបង្វឹកនាពេលថ្មីៗនេះ ផងដែរ។​ វា​ជា​ដំណើរការប្រកួតដ៏​រឹង​មាំ​សម្រាប់ Man Utd ក្នុង​ការ​ប្រកួត​៩លើក​ចុង​ក្រោយ​ចាប់​តាំង​ពី​ប្រកួតចាញ់ Manchester City ហើយ​ពួក​គេ​មក​កាន់ការប្រកួតនេះ​ ដោយ​មាន​ខ្សែ​ការពារ​ល្អ​ៗ។​ ផ្ទុយទៅវិញ Aston Villa កំពុងតែមានបញ្ហាទាំងទម្រង់ប្រយុទ្ធ និងការពារ ហើយយើងជឿជាក់ថា United នឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង