Tottenham ស្វាគមន៍ Liverpool មកកាន់កីឡដ្ឋាន Tottenham Hotspur សម្រាប់ការប្រកួតនេះក្នុង Premier League ដែលក្រុមម្ចាស់ផ្ទះបច្ចុប្បន្នកំពុងឈរនៅលេខ៣ ដោយមាន២៦ពិន្ទុ ខណៈក្រុមភ្ញៀវឈរនៅលេខ៩មាន១៦ពិន្ទុ។
Tottenham មិនត្រឹមតែធ្វើបានយ៉ាងល្អក្នុងលីគប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានធ្វើយ៉ាងល្អ ដោយការឈរនៅលើកំពូលក្រុមក្នុងពូលនៅ Champions League ផងដែរ។
ផ្ទុយទៅវិញ Liverpool កំពុងតែមានរដូវកាលដ៏អាក្រក់បំផុត ក្នុងលីគក្នុងរយៈពេលជាងមួយទសវត្សរ៍មិនដែលមាន។ ថ្វីត្បិតតែទម្រង់លេងមិនសូវល្អក៏ដោយ ក៏ពួកគេអាចឆ្លងផុតវគ្គជម្រុះក្នុងក្របខណ្ឌ Champions League បានផងដែរ។
Tottenham មិនស្គាល់ការប្រកួតចាញ់នោះទេ ក្នុងចំណោមការប្រកួត៣លើកចុងក្រោយ នៅគ្រប់ការប្រកួតទាំងអស់ ហើយបានប្រកួតចាញ់តែ២ប្រកួតគត់ ក្នុងចំណោមការប្រកួត៩លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះ៥ប្រកួត និងស្មើ២ប្រកួត។ ទម្រង់លេងក្នុងដីរបស់ពួកគេ ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ដោយប្រកួតចាញ់តែ១ប្រកួតគត់ ក្នុងរដូវកាលនេះ។
Liverpool ប្រកួតចាញ់២ប្រកួត ក្នុងចំណោមការប្រកួត៧ចុងក្រោយរបស់ពួកគេ ដោយឈ្នះ៥ប្រកួត។ បញ្ហាដ៏ធំបំផុតរបស់ពួកគេនៅរដូវកាលនេះ គឺទម្រង់លេងក្រៅដីរបស់ពួកគេ មិនមានការឈ្នះច្រើនប៉ុន្មាននោះទេ។
Liverpool ឈ្នះតែ២ប្រកួតក្នុងចំណោមការប្រកួតក្រៅដី ៩លើកចុងក្រោយ។ Tottenham បានបង្ហាញពីទម្រង់ប្រយុទ្ធដ៏ល្អ ដែលពួកគេបានតាមពីក្រោយ ក្នុងការប្រកួត២លើកចុងក្រោយ ដោយបានដណ្តើមជ័យជម្នះមកវិញ នៅក្នុងនាទីបញ្ចប់នៃការប្រកួត។
ការព្យាករណ៍ : Liverpool មិនដែលប្រកួតចាញ់ Spurs ក្នុងការជួបគ្នាក្នុងលីគ ៩ប្រកួតចុងក្រោយ ដោយឈ្នះ៦ប្រកួត និងស្មើ៣ប្រកួត។ Tottenham ទទួលបាន១០ពិន្ទុ ក្នុងរដូវកាលនេះពីការប្រកួតចាញ់របស់ក្រុមធំៗ បំផុតក្នុងលីគ។
យើងកំពុងគាំទ្រថា Liverpool នឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ ខណៈដែលពួកគេតែងតែរក្សាទុកទម្រង់លេងល្អបំផុតរបស់ពួកគេ សម្រាប់ការប្រកួតធំៗ៕