Manchester City នឹងធ្វើជាម្ចាស់ផ្ទះដែលត្រូវទទួលក្រុម Fulham នៅក្នុងកីឡដ្ឋាន Etihad។ បច្ចុប្បន្នក្រុមម្ចាស់ផ្ទះឈរលេខ២ ក្នុងតារាងដោយមាន២៩ពិន្ទុ ខណៈក្រុមភ្ញៀវឈរលេខ៧មាន១៩ពិន្ទុ។
Manchester City បានដេញតាមពីក្រោយរហូតទទួលបានជ័យជម្នះលើក្រុម Sevilla វិញ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ពាក់កណ្តាលសប្តាហ៍ ដែលបានបន្តកំណត់ត្រាមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ៤ប្រកួត។
Fulham បានប្រកួតស្មើដោយគ្មានគ្រាប់បាល់ដ៏ខកចិត្ត នៅក្នុងដីទល់នឹងក្រុម Everton ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានរីករាយនឹងការវិលត្រឡប់មកកាន់លីគកំពូល។
Manchester City បានប្រកួតចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម២០ការប្រកួតរបស់ពួកគេ នៅរដូវកាលនេះ នៅគ្រប់ការប្រកួតទាំងអស់ ដោយចាញ់ទាំង២ប្រកួតនោះ ពេលដែលប៉ះ Liverpool ។ ពួកគេមានទម្រង់លេងយ៉ាងល្អក្នុងដីដោយបានប្រកួតឈ្នះការប្រកួត ១៥លើកចុងក្រោយរបស់ពួកគេ នៅក្នុងកីឡដ្ឋាន Etihad ។
Fulham ប្រកួតឈ្នះតែ២ប្រកួតគត់ ពីការប្រកួតចំនួន៦លើកចុងក្រោយ ដោយស្មើ២ប្រកួត និងចាញ់២ប្រកួត។ កំណត់ត្រាប្រកួតក្រៅដីរបស់ពួកគេមានភាពយ៉ាប់យ៉ឺន ដោយប្រកួតចាញ់៤លើក ក្នុងចំណោមការប្រកួត៦លើកចុងក្រោយរបស់ពួកគេ។
ការព្យាករណ៍ : Manchester City មិនដែលប្រកួតចាញ់ Fulham ទាល់តែសោះក្នុងជំនួប១៤លើកចុងក្រោយរបស់ពួក ដោយឈ្នះ១១ប្រកួត និងស្មើ៣ប្រកួត ហើយពួកគេបានឈ្នះការប្រកួតចំនួន ៩លើកចុងក្រោយ នៃការប្រកួតទាំងនោះ។ Man City ដឹងថាពិន្ទុតិចជាង៣ពិន្ទុ នឹងមិនគ្រប់គ្រាន់នោះទេ ព្រោះពួកគេនឹងចង់រក្សាសម្ពាធលើក្រុមកំពូលតារាង Arsenal។ យើងយល់ឃើញថា City អាចនឹងនាំមុខនៅក្នុងតង់ទី១ និងឈ្នះការប្រកួតនេះ ពេលដែលបញ្ចាប់ការប្រកួត៕