Arsenal និង Chelsea បានឆ្លងផុតវគ្គចែកពូល ក្នុងការប្រកួតអ៊ឺរ៉ុប ដោយសុវត្ថិភាពរៀងៗខ្លួន ហើយបច្ចុប្បន្ននេះ ពួកគេនឹងផ្លាស់ប្តូរការផ្តោតអារម្មណ៍ទៅនឹងការប្រកួតក្របខណ្ឌ Premier League ។
Chelsea នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុម Arsenal ក្នុងអ្វីដែលនឹងត្រូវបានចាត់ទុកថា ជាការប្រកួតដ៏ធំបំផុតនៃក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះ ដោយមានគម្លាត១០ពិន្ទុរវាងក្រុមទាំងពីរ។
ក្រុមកាំភ្លើងធំកំពុងឈរនៅលើកំពូលតារាង ក្នុងលីគដោយមាន ៣១ពិន្ទុ ខណៈដែល Chelsea ឈរលេខ៦មាន២១ពិន្ទុ។
Chelsea កំពុងសម្លឹងស្វែងរកការឈ្នះដែលល្អបំផុត អាចមើលឃើញតែពួកគេឡើងទៅកាន់ចំណាត់ថ្នាក់ទី៥ ខណៈដែលការឈ្នះរបស់ក្រុម Arsenal អាចធ្វើឱ្យពួកគេរក្សាគម្លាត៥ពិន្ទុ។
Chelsea បានយកឈ្នះលើ Dinamo Zagreb ដោយលទ្ធផល ២-១ ពួកគេត្រូវតាមពីក្រោយការរបូតគ្រាប់បាល់១គ្រាប់មុន ដើម្បីទទួលជ័យជម្នះ ហើយពួកគេមានបំណងមានការចាប់ផ្តើមដ៏ល្អមួយ ពេលប៉ះជាមួយនិង Arsenal។ ពួកគេឈ្នះតែ២ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយ ប៉ុន្តែមិនបានប្រកួតឈ្នះក្នុងការប្រកួតលីគ៣លើកជាប់គ្នា។
ផ្ទុយទៅវិញ Arsenal ទើបតែបានប្រកួតឈ្នះ ១-០ លើក្រុម Zurich ក្នុងក្របខ័ណ្ឌ Europa League ដែលនេះការឈ្នះលើកទី២ ជាប់គ្នារបស់ពួកគេ និងមិនបានរបូតគ្រាប់បាល់ជាលើកទី៣ ក្នុងចំណោមការប្រកួត៥លើក។
ពួកគេមិនស្គាល់ការប្រកួតចាញ់សោះ សម្រាប់ការប្រកួតក្នុងលីគ៦ប្រកួត។ នៅក្នុងការប្រកួតក្នុងលីគចុងក្រោយ ក្រុមកាំភ្លើងធំបានយកឈ្នះលើក្រុម Nottingham Forest ដោយលទ្ធផល ៥-០ ហើយនឹងរំពឹងមើលការឈ្នះមួយផ្សេងទៀតនៅក្នុងការប្រកួតនេះ។
ការព្យាករណ៍ : Chelsea មានភាពរង្គោះរង្គើនាពេលថ្មីៗនេះ ប៉ុន្តែការលេងនៅក្នុងដី នឹងនាំមកនូវភាពជឿជាក់មួយកម្រិតសម្រាប់ពួកញេ។ ផ្ទុយទៅវិញ Arsenal កំពុងស្ថិតក្នុងដំណើរការប្រកួតល្អក្នុងលីគ ហើយបន្ទាប់ពីការឈ្នះដ៏ល្អរបស់ពួកគេ ក្នុងការប្រកួតចុងក្រោយ នឹងត្រូវបង្ហាញនៅក្នុងការប្រកួតនេះ។ ក្រុមម្ចាស់ផ្ទះមិនបានប្រកួតឈ្នះ ក្នុងលីគ៣ប្រកួតចុងក្រោយរបស់ពួកគេនោះទេ ហើយដូចជាពិបាកបន្តិចជាមួយក្រុម Arsenal ក្នុងជំនួបថ្មីៗនេះ។ Arsenal ប្រកួតឈ្នះ៤លើកក្នុងជំនួប៦លើកចុងក្រោយពេលប៉ះជាមួយ Chelsea ហើយយើងជឿជាក់ថា ពួកគេនឹងយកឈ្នះក្នុងការប្រកួតនេះផងដែរ៕