ព្យាករណ៍គូ​ Arsenal vs FC Zurich ម៉ោង៣ថ្ងៃទី៤វិច្ឆិកា

Arsenal នឹងប្រកួតជាមួយ Zurich នៅក្នុងកីឡដ្ឋាន Emirates សម្រាប់ការប្រកួតក្នុងពូល A ក្នុងក្របខណ្ឌ UEFA Europa League ខណ:ពេលដែលពួកគេកំពុងឈរកំពូលតារាង ដោយមាន១២ពិន្ទុ​ ចំណែកក្រុមភ្ញៀវឈរនៅបាតតារាងមាន៣ពិន្ទុ។

Arsenal បាន​បាត់បង់​កំណត់ត្រា​ប្រកួតដ៏​ល្អ​ឥត​ខ្ចោះ​ ក្នុង​ពូល​នៅក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ ​ដោយប្រកួតចាញ់ PSV​ ក្នុងលទ្ធផល​ ២-០ ។ ពួកគេត្រូវការឈ្នះក្នុងការប្រកួតនេះ ដើម្បីបញ្ជាក់ថាជាក្រុមឈ្នះក្នុងពូល។

ឱកាសតែមួយគត់របស់ Zurich សម្រាប់ឈរនៅលេខ ៣បានគឺដោយការឈ្នះក្នុងការប្រកួតនេះ ហើយសង្ឃឹមថា Bodo/Glimt នឹងប្រកួតចាញ់នៅក្នុងដី។

លទ្ធផលចាញ់ក្រុម PSV របស់ Arsenal គឺជាការប្រកួតចាញ់តែ១ប្រកួតគត់របស់ពួកគេ ក្នុងការប្រកួត១១លើកចុងក្រោយនៅគ្រប់ការប្រកួតទាំងអស់ រួមមានឈ្នះ៩ប្រកួត និងស្មើ១ប្រកួត។ ទម្រង់​លេង​របស់​ពួក​គេ​ក្នុង​ដី​ពិតជាល្អ​ ខណៈ​ដែល​ពួក​គេ​បាន​ប្រកួតឈ្នះ​៩ប្រកួត​ចុង​ក្រោយ​​។

Zurich មានដំណើរការ​ប្រកួត​ចំនួន១៤ប្រកួត​ ដោយ​មិន​បាន​ទទួល​ជ័យ​ជម្នះនោះ​ទេ ប៉ុន្តែ​ចាប់​តាំង​ពី​បាន​ឈ្នះ​ការ​ប្រកួត​ ២លើក​ចុង​ក្រោយ​ ពួក​គេ​បាន​ឈ្នះ​ការ​ប្រកួត​ក្រៅ​ដី​១ ក្នុង​ចំណោម​ការ​ប្រកួត​ក្រៅ​ដី​៧​លើក​ចុង​ក្រោយ​។

ការព្យាករណ៍​ :​ ​ជំនួប​គ្នារវាងក្រុមទាំងពីរ​លើក​មុន​មានតែ​មួយ​គត់​ ដែល Arsenal ឈ្នះ ២-១។​ Arsenal ធ្លាប់បានប្រកួត​ឈ្នះ​ក្រុមមកពី​ស្វីស៧ប្រកួត​ ផ្ទុយទៅវិញ​ Zurich បានប្រកួតចាញ់ការប្រកួតក្រៅដីទាំង៥ប្រកួត ក្រោមស្នាដៃក្រុមអង់គ្លេសក្នុងការប្រកួតនៅទ្វីបអឺរ៉ុប ដោយបានលត់ជាមធ្យម៣គ្រាប់ក្នុងមួយប្រកួត។​ ជ័យជម្នះសម្រាប់ Arsenal ក្នុងការប្រកួតនេះ​ ជាជម្រើសដ៏ល្អ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង