Real Sociedad នឹងស្វាគមន៍ Manchester United មកកាន់កីឡដ្ឋាន Reale Arena សម្រាប់ការប្រកួតក្នុងពូល E នេះ ក្នុងពានរង្វាន់ UEFA Europa League។
ក្រុមម្ចាស់ផ្ទះបច្ចុប្បន្នកំពុងនាំមុខ ក្នុងពូលដោយមាន ១៥ពិន្ទុយ៉ាងល្អ ខណៈដែលក្រុមភ្ញៀវឈរនៅលេខ២មាន១២ពិន្ទុ។
Real Sociedad ត្រូវការត្រឹមតែលទ្ធផលស្មើក្នុងការប្រកួតនេះ ដើម្បីឈរនៅកំពូលតារាង ខណៈ Manchester United ត្រូវការឈ្នះហើយមានគ្រាប់បាល់ឈ្នះ២គ្រាប់ ឬច្រើនជាងនេះ ដើម្បីឡើងទៅឈរនៅកំពូលតារាង។
ប្រសិនបើក្រុមភ្ញៀវឈ្នះដោយការស៊ុតបាល់បញ្ចូលទីតែ១គ្រាប់នោះ ក្រុមទាំងពីរនឹងបញ្ចប់ដោយមាន១៥ពិន្ទុដូចគ្នា ហើយកំណត់ត្រានាំមុខនឹងដូចគ្នា ប៉ុន្តែ Sociedad មានគ្រាប់បាល់ច្រើនជាង។
Real Sociedad បានប្រកួតចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុង១១ប្រកួតចុងក្រោយនៅគ្រប់ការប្រកួតទាំងអស់ ដោយឈ្នះ៩ប្រកួត និងគ្មានការស្មើនោះទេ។ Manchester United មិនស្គាល់ការប្រកួតចាញ់នោះទេ ក្នុង៨ប្រកួតចុងក្រោយដោយឈ្នះ៦ប្រកួត និងស្មើ២ប្រកួត។
ក្រុមទាំងនេះធ្លាប់ជួបគ្នា៥លើករួចមកហើយ ក្នុងការប្រកួតទ្វីបអឺរ៉ុប ដោយ United ឈ្នះ២ប្រកួត និង Sociedad ឈ្នះ១ប្រកួត ហើយស្មើគ្នា២ប្រកួត។
ការព្យាករណ៍ : Manchester United បានប្រកួតចាញ់ការប្រកួត២លើកចុងក្រោយរបស់ពួកគេ ជាមួយនឹងក្រុមមកពីអេស្ប៉ាញកាលពីរដូវកាលមុន ជាមួយនឹងក្រុម Atletico Madrid ។ Real Sociedad បានប្រកួតឈ្នះការប្រកួតក្នុងផ្ទះ២លើកចុងក្រោយ នៅក្នុងក្របខ័ណ្ឌ Europa League ដែលជាចំនួនការឈ្នះដ៏ច្រើនដូចដែលពួកគេបានប្រកួតឈ្នះ ក្នុងការប្រកួតក្នុងដី១០ប្រកួតមុន នៅក្នុងការប្រកួតពានរង្វាន់នេះ។ យើងជឿថា Real Sociedad នឹងប្រកួតឈ្នះ ឬស្មើក្នុងការប្រកួតនេះ៕