ព្យាករណ៍គូ​ Manchester City vs Sevilla ម៉ោង៣ថ្ងៃទី៣វិច្ឆិកា

Manchester City នឹងប្រកួតជាមួយ Sevilla នៅក្នុងកីឡដ្ឋាន Etihad សម្រាប់ការប្រកួតក្នុងពូល G ក្នុងក្របខណ្ឌ UEFA Champions League។

ក្រុមម្ចាស់ផ្ទះបច្ចុប្បន្នកំពុងឈរកំពូលតារាង ដោយមាន១១ពិន្ទុ ខណៈក្រុមភ្ញៀវឈរនៅលេខ៣ មាន៥ពិន្ទុ។ Manchester City បានរក្សាតំណែងកំពូលរួចទៅហើយ ហើយនេះគឺជារដូវកាលទី៦ជាប់ៗគ្នា របស់ពួកគេ សម្រាប់ការឈរនៅលើកំពូលក្រុមនៅក្នុងការប្រកួតនេះ។

Sevilla គួរតែសប្បាយចិត្តជាមួយនឹងកៅអី Europa League ខណៈដែលពួកគេមិនអាចបំបាក់ក្រុមលេខ២ Dortmund ដែលមានកំណត់ត្រានាំមុខខ្លាំងជាងពួកគេ។

Manchester City ប្រកួតចាញ់​តែ​១ប្រកួត​គត់ ​ក្នុង​ការ​ប្រកួត១៩ចុង​ក្រោយ​​ ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់ ដោយ​ឈ្នះ១៣ប្រកួត និង​ស្មើ៥ប្រកួត។ ពួកគេបានប្រកួតឈ្នះការប្រកួតក្នុងដី ១៤លើកចុងក្រោយ។

Sevilla ប្រកួតឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១១ប្រកួតចុងក្រោយ ដោយស្មើ៥ប្រកួត និងចាញ់៤ប្រកួត។ ពួក​គេ​បាន​ប្រកួតចាញ់​តែ​១ប្រកួត​គត់ ​ក្នុង​ចំណោម​ការ​ប្រកួត​ក្រៅ​ដី ​៦លើក​ចុង​ក្រោយ​។

ការព្យាករណ៍​ :​​ ក្រុម​ទាំង​នេះ​ធ្លាប់បាន​ជួប​គ្នា​៣លើក​រួច​មក​ហើយ ​ក្នុង​ក្រប​ខ័ណ្ឌ Champions League ដោយ Manchester City ឈ្នះ​ទាំង​៣ប្រកួត។ Man City រកបាន៩គ្រាប់ ក្នុង៣ប្រកួតនេះ ខណៈដែលរបូតតែ២គ្រាប់ប៉ុណ្ណោះ។
City ខកខានមិនអាចស៊ុតបញ្ចូលទី ក្នុងការប្រកួត២លើកចុងក្រោយ ក្នុងពានរង្វាន់នេះ ហើយសង្ឃឹមថា នឹងអាចរកគ្រាប់បាល់បានសម្រាប់ការលេងនៅក្នុងដី។ យើងជឿថា​ City នឹងធ្វើការដឹកនាំនៅតង់ទីមួយ និងបន្តនាំមុខយកឈ្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង