Real Madrid មានបំណងបញ្ចប់ដោយឈរនៅកំពូលក្នុងពូល F នៃក្របខណ្ឌ UEFA Champions League ពេលដែលពួកគេត្រូវធ្វើជាម្ចាស់ផ្ទះ ប្រកួតជាមួយ Celtic សម្រាប់ការប្រកួតចុងក្រោយក្នុងវគ្គចែកពូល។
ចូលទៅក្នុងការប្រកួតនេះ Real Madrid កំពុងឈរកំពូលតារាងមាន១០ពិន្ទុ ខណៈ Celtic ឈរនៅបាតតារាងមាន២ពិន្ទុ។ ពួកគេមិនបានប្រកួតឈ្នះនោះទេ ២ប្រកួតចុងក្រោយរបស់ពួកគេ ក្នុងពូលនេះ ហើយពួកគេក៏ទើបតែបានប្រកួត ដោយមិនបានឈ្នះនៅក្នុង La Liga ផងដែរ។
ផ្ទុយពីនេះវិញ Celtic បានប្រកួតស្មើ ១-១ ជាមួយ Shakhtar Donetsk ក្នុងការប្រកួតចុងក្រោយ ហើយពួកគេ ទើបតែទទួលបានជ័យជម្នះ ៣-០ ក្រៅដីលើ Livingston ។ នោះជាជ័យជម្នះលើកទី៤ របស់ពួកគេ ក្នុងការប្រកួត៥លើក។
២ការប្រកួតចុងក្រោយនេះ បានបង្ហាញពីការប្រកួតដ៏លំបាកបំផុតរបស់ Real Madrid ក្នុងរដូវកាលនេះ ដែលក្រុមយក្សអេស្ប៉ាញមិនបានប្រកួតឈ្នះក្នុងអំឡុងពេលនេះ។ ពួកគេទើបតែបានប្រកួតស្មើ ១-១ ជាមួយ Girona ដែលជាការប្រកួតមួយដែលបង្ហាញឱ្យឃើញ នូវការបណ្តេញចេញរបស់កីឡាករ Toni Kroos ផងដែរ។
Celtic ស្ថិតក្នុងការប្រកួតមិនដែលស្គាល់ការចាញ់ចំនួន៥ប្រកួត ដែលបានមកពីការទទួលជ័យជម្នះក្រៅដី ៣-០ នៅទឹកដី Livingston។ នោះជាជ័យជម្នះលើកទី៤របស់ពួកគេ ក្នុងការប្រកួត៥លើក ហើយវាបានកើតឡើងភ្លាមៗបន្ទាប់ពីប្រកួតស្មើ ១-១ ជាមួយ Shakhtar ។ ក្រុមយក្សនៅស្កុតឡេន បានស៊ុតបញ្ចូលទីគ្រាប់បាល់ ៣ ឬច្រើនគ្រាប់ក្នុង៤ប្រកួតចំណោម៥ប្រកួត។
ការព្យាករណ៍ : Real Madrid បានផ្ទុះទម្រង់ប្រយុទ្ធដ៏ល្អក្នុងរដូវកាលនេះ ប៉ុន្តែទម្រង់ការពារមានស្នាមប្រេះមួយចំនួន ដែលត្រូវបានតែលាតត្រដាង។ ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ គ្រប់គ្រងរក្សាមិនឱ្យរបូតគ្រាប់បាល់បានតែ១ប្រកួតគត់ ក្នុងការប្រកួត៥លើកចុងក្រោយ។ ពួកគេក៏តែងរបូតគ្រាប់បាល់ច្រើន ក្នុងការប្រកួត Champions League ថ្មីៗនេះដែរ។ នេះក៏ដូចគ្នាសម្រាប់ Celtic ដែរ តែងតែមានការស៊ុតបាល់បញ្ចូលទីជាប្រចាំ ហើយយើងជឿជាក់ថា ក្រុមទាំងពីរនឹងរកគ្រាប់បាល់ ដោយការស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក៕