Marseille នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុម Tottenham ក្នុងការប្រកួតជម្រុះដ៏សំខាន់សម្រាប់ការឡើងទៅកាន់វគ្គបន្ទាប់ ក្នុងក្របខ្ឌ UEFA Champions League ។
ជាមួយនឹងគម្លាតរវាងក្រុមទាំងពីរត្រឹមតែ២ពិន្ទុ ហើយក្រុមពីរផ្សេងទៀតនៃពូល ក៏ស្ថិតក្នុងការប្រជែងគ្នា ដើម្បីជម្រុះផងដែរនោះ ជ័យជម្នះក្នុងការប្រកួតនេះ នឹងក្លាយជាលទ្ធផលតែមួយគត់ ដែលមានសារៈសំខាន់សម្រាប់ក្រុមធំទាំងពីរនេះ។
មកទល់ពេលនេះ ក្រុមមកបារាំងបានប្រកួតឈ្នះតែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៦ប្រកួតចុងក្រោយ ដែលជារឿយៗពួកគេបរាជ័យក្នុងការតាមស្មើ បើទោះបីជាមានឱកាសក៏ដោយ។
ពួកគេក៏បានបាត់បងប្រជាប្រិយភាពក្នុងកីឡដ្ឋាន Orange Velodrome ដោយអ្នកគាំទ្រម្ចាស់របស់ពួកគេ ត្រូវបានឃើញការប្រកួតចាញ់៣ប្រកួត និងឈ្នះតែ១ប្រកួតគត់ ក្នុងការប្រកួតក្នុងដីទាំង ៥ប្រកួតចុងក្រោយ។
Spurs បានបញ្ចប់ការតាមយកឈ្នះមកវិញយ៉ាងអស្ចារ្យ ពេលប្រកួតទល់នឹង Bournemouth ដោយបានយកឈ្នះការប្រកួតដោយការតាមពីក្រោយ ២-០ ហើយតម្រូវឱ្យមានការជំរុញជាច្រើន បន្ទាប់ពីការប្រកួតដ៏ខកចិត្តនាពេលថ្មីៗនេះ។
ជាពិសេសទាក់ទងនឹងអនាគត ការប្រកួតនៅអឺរ៉ុបរបស់ពួកគេ លទ្ធផលស្មើកាលពីសប្តាហ៍មុនជាមួយនឹងក្រុម Sporting អាចបង្ហាញពីកាខាតបង់ជាច្រើន ប្រសិនបើក្រុមរបស់លោក Conte មិនឈ្នះក្នុងការប្រកួតនេះ ហើយអាចជាចំនួនខ្ពស់មួយសម្រាប់ Tottenham ដោយការឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៧ប្រកួតចុងក្រោយរបស់ពួកគេ។
ការព្យាករណ៍: នៅក្នុងការប្រកួតមួយដែលជាសមរភូមិដ៏ក្តៅគគុកសម្រាប់វគ្គជម្រុះនៅអឺរ៉ុប រំពឹងថា នេះនឹងក្លាយជាការប្រកួតដ៏តឹងតែង និងយុទ្ធសាស្ត្រ។ ខណៈពេលដែលអ្វីៗ អាចផ្លាស់ប្តូរនៅពេលដែលព័ត៌មាន នៃការប្រកួតផ្សេងទៀតត្រូវបានផ្ទុះឡើង ការលេងបែបទម្រង់ការពារទាំងសងខាងគឺស្ថិតនៅពួកគេ ដែលត្រូវបានបញ្ជាក់ដោយសារតែលទ្ធផលថ្មីៗរបស់ពួកគេ។ ដូច្នេះលទ្ធផលគ្រាប់បាល់តិចជាង ២.៥ គ្រាប់ជាជម្រើសដ៏ល្អសម្រាប់ការប្រកួតនេះ៕