ការប្រកួតវគ្គចែកពូល UEFA Champions League ខិតជិតមកដល់ទីបញ្ចប់ ហើយ Bayern Munich នឹងត្រូវទទួលក្រុម Inter Milan ក្នុងការប្រកួតចុងក្រោយក្នុងពូល C។
ក្រុមទាំងពីរត្រូវបានឡើងទៅកាន់វគ្គបន្ទាប់ ដោយ Bayern មាន១៥ពិន្ទុ ឈរនៅលើកំពូលតារាង ហើយក្រុមលេខ២ Inter មាន១០ពិន្ទុ។
Bayern Munich ជាក្រុមខ្លាំងបំផុតក្នុងពូលនេះ ដោយឈ្នះគ្រប់ការប្រកួតកន្លងមក ហើយពួកគេក៏កំពុងធ្វើបានយ៉ាងល្អ នៅក្នុង Bundesliga ផងដែរ។ Inter Milan ក៏កំពុងតែមានស្ថេរភាពខ្លះក្នុងដំណើរការប្រកួតរបស់ពួកគេ ហើយក៏សង្ឃឹមថា នឹងជៀសឱ្យបានពីការប្រកួតចាញ់ Bayern Munich ជាលើកទីពីរជាប់ៗគ្នាផងដែរ។
Bayern Munich កំពុងស្ថិតក្នុងដំណើរការប្រកួត មិនដែលចាញ់ជាលើកទី១០ហើយ ជាមួយនឹងការប្រកួតរបស់ពួកគេ ក្នុងក្របខណ្ឌ Champions League ក្នុងរដូវកាលនេះ ហើយវានឹងពិបាកក្នុងការស្រមៃថា ពួកគេមាកការលំបាកក្នុងការប្រកួតនេះឫយ៉ាងណា។
Inter Milan ក៏កំពុងតែមានដំណើរការប្រកួតល្អផងដែរ គ្រាន់តែមិនល្អដូចា Bayern នោះទេ។ ក្រុមមកពីអ៊ីតាលីទើបតែទទួលជ័យជម្នះ ៣-០ លើក្រុម Sampdoria ក្នុងក្របខ័ណ្ឌ Serie A នេះជាជ័យជម្នះលើកទី៤ជាប់ៗគ្នារបស់ពួកគេ។ ពួកគេបានប្រកួតចាញ់ ១-០ ក្នុងដីដោយក្រុម Bayern Munich ហើយនឹងរំពឹងការជៀសឱ្យផុតពីការប្រកួតចាញ់ម្តងទៀត។
ការព្យាករណ៍ : ការប្រកួតនេះ ពិតជាមានផលប៉ះពាល់តិចតួច ដោយសារតែក្រុមទាំងពីរបានធានាកន្លែងរបស់ពួកគេរួចទៅហើយ ក្នុងការឡើងទៅកាន់វគ្គបន្ទាប់។ Bayern ដែលលេងនៅក្នុងដីនឹងក្លាយជាក្រុមដែលជាទីពេញចិត្តសម្រាប់បីពិន្ទុក្នុងការប្រកួតនេះ។ ពួកគេមានប្រសើរឡើងនូវទម្រង់ការពារ ក៏ដូចជាទម្រង់វាយប្រហារ។ កីឡាករសញ្ជាតិកាមេរូន Eric Choupo-Moting បានស៊ុតបញ្ចូលទី៦លើកក្នុង៥ប្រកួតចុងក្រោយ ហើយយើងរពឹងថាកីឡាកររូបនេះ នឹងស៊ុតបញ្ចូលទីនៅក្នុងការប្រកួតនេះ ដើម្បីឱ្យ Bayern ទទួលបានជ័យជម្នះផងដែរ៕