សប្តាហ៍នេះ Manchester United នឹងត្រូវប្រកួតក្នុងដី២ប្រកួតជាប់ៗគ្នា ដែលថ្ងៃអាទិត្យនេះពួកគេនឹងត្រូវប៉ះក្រុម West Ham United ក្នុងក្របខ័ណ្ឌ Premier League។
Manchester United ឈានមកដល់ការប្រកួតនេះ ដោយកំពុងឈរនៅលេខ៦ ក្នុងតារាងមាន២០ពិន្ទុ ខណៈដែល West Ham United មាន១៤ពិន្ទុឈរនៅលេខ១០។
ក្រុមទាំងពីរ ទើបតែបានប្រកួតឈ្នះក្នុងដីដូចគ្នា ដែលជាការប្រកួតពាក់កណ្តាលសប្តាហ៍នៅអឺរ៉ុប។ West Ham បានយកឈ្នះ Silkeborg ដោយលទ្ធផល ១-០ ក្នុងការប្រកួតពានរង្វាន់ Europa Conference League ខណៈដែល Manchester United បានយកឈ្នះ Sheriff ដោយលទ្ធផល ៣-០ ក្នុងក្របខណ្ឌ Europa League ។
Manchester United មានការប្រកួតមិនស្គាល់ចាញ់៧ប្រកួត ឈានមកដល់ក្នុងការប្រកួតនេះ ហើយទម្រង់លេងនៅក្នុងដីពួកគេមានទំនុកចិត្តថា នឹងអាចបន្តលទ្ធផលនេះបន្តទៀត។
West Ham បានប្រកួតចាញ់តែ១ប្រកួតគត់ ក្នុងចំណោមការប្រកួត៥ចុងក្រោយ ហើយការចាញ់នោះ ជាការប្រកួតក្រៅដីចុងក្រោយរបស់ពួកគេ។ ពួកគេធ្វើមិនបានល្អប៉ុន្មានទេនៅក្នុងដី ជាពិសេសការប្រកួតក្នុងលីគ។
ការប្រកួតថ្មីៗនេះ Manchester United មានចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីតិច ហើយក៏ដូចគ្នាជាមួយនឹង West Ham ដែលជាក្រុមកំពុងតែលំបាកក្នុងការរកគ្រាប់បាល់នៅក្នុងលីគ យើងរំពឹងថា នេះជាការប្រកួតដែលមានគ្រាប់បាល់ទាប។
ការព្យាករណ៍ : West Ham មានទម្រង់លេងក្រៅដីមិនល្អ ពួកគេមិនបានទទួលជ័យជម្នះក្នុងលីគ ៤ប្រកួតចុងក្រោយ ដែល៣ប្រកួតមានការស៊ុតបញ្ចូលទីតិចជាង ២.៥ គ្រាប់។ ជាមួយនឹងលទ្ធផលទាំងនេះ យើងជឿជាក់ថា លទ្ធផលគ្រាប់បាល់តិចជាង ២.៥ គ្រាប់សម្រាប់ការប្រកួតនេះ ដោយ Manchester United ជាក្រុមដែលទទួលបានជ័យជម្នះ៕