Arsenal កំពុងឆ្លងកាត់ការប្រកួតដ៏លំបាកបំផុតរបស់ពួកគេ នៅរដូវកាលនេះ ដោយមិនបានឈ្នះការប្រកួត២ជាប់គ្នា ចុងក្រោយ។
នេះគឺជាស្ថានភាពមួយដែលពួកគេត្រូវផ្លាស់ប្តូរ នៅពេលដែលពួកគេនឹងត្រូវធ្វើជាម្ចាស់ផ្ទះវិញ ដើម្បីទទួលក្រុមភ្ញៀវ Nottingham Forest ដែលជាក្រុមទើបតែឡើងមកកាន់ Premier League ។ ចូលទៅក្នុងការប្រកួតនេះ Arsenal ឈរនៅលេខ២ក្នុងតារាងមាន២៨ពិន្ទុ ខណៈដែល Nottingham មាន៩ពិន្ទុឈរនៅបាតតារាង។
លទ្ធផលប្រកួតចាញ់ PSV ២-០ ក្នុងក្របខ័ណ្ឌ Europa League បានបង្ហាញពីលទ្ធផលដ៏គួរឱ្យព្រួយបារម្ភមួយទៀត សម្រាប់ក្រុមកាំភ្លើងធំ ខណៈដែលការទទួលជ័យជម្នះ ១-០លើក្រុម Liverpool របស់ Nottingham នឹងផ្តល់ឱ្យពួកគេនូវទំនុកចិត្តក្នុងការប្រកួតនេះ។
ទម្រង់លេងនៅដើមរដូវកាលរបស់ Arsenal ហាក់ដូចជាមិនច្បាស់លាស់។ ការប្រកួតចាញ់ PSV ក្រៅដី ២-០ របស់ពួកគេក្នុងការប្រកួត Europa League និងស្មើ ១-១ ក្រៅដីជាមួយក្រុម Southampton បានបង្ហាញជាលើកដំបូងនៅរដូវកាលនេះ ដែលក្រុមកាំភ្លើងធំបានបរាជ័យក្នុងការយកឈ្នះការប្រកួត២ជាប់គ្នា។
ផ្ទុយទៅវិញ Nottingham Forest គួរតែចូលមកក្នុងការប្រកួតនេះ ដោយមានការជំរុញទឹកចិត្តបន្ទាប់ពីពួកគេប្រកួតឈ្នះ Liverpool ដោយលទ្ធផល ១-0 ក្នុងការប្រកួតចុងក្រោយ។ ការទទួលជ័យជម្នះ ១-០ គឺជាការប្រកួតទីពីរជាប់ៗគ្នា ដែលពួកគេមិនបានទទួលរងការបរាជ័យ ហើយនេះពួកគេមានបំណងពង្រឹងការប្រកួតជាមួយនិង Arsenal ផងដែរ។
ការព្យាករណ៍ : ក្រុមភ្ញៀវធ្លាប់បានយកឈ្នះក្រុម Arsenal ២លើកក្នុងការជួបគ្នា៣លើកចុងក្រោយ ក្នុងពាន FA Cup។ ការស៊ុតបញ្ចូលទីរបស់ Arsenal បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងការប្រកួតថ្មីៗនេះ ហើយចូលមកក្នុងការប្រកួតនេះ ពួកគេបានបរាជ័យក្នុងការរកគ្រាប់បាល់ជាលើកដំបូង នៅរដូវកាលនេះ។ Nottingham គឺជាក្រុមដែលស៊ុតបាល់បញ្ចូលទីបានទាបបំផុតទីពីរ នៅក្នុងលីគ។ លទ្ធផលគ្រាប់បាល់តិចជាង ២.៥គ្រាប់ នឹងក្លាយជាជម្រើសល្អនៅក្នុងការប្រកួតនេះ ខណៈដែលក្រុមទាំងពីរកំពុងតែប្រជែងគ្នា ដើម្បីយកឱ្យបាន៣ពិន្ទុ៕