Leicester City ដែលមានទម្រង់លេងប្រសើរឡើងច្រើន នឹងត្រូវប៉ះជាមួយក្រុមម្ចាស់ជើងឯក Premier League Manchester City នៅថ្ងៃសៅរ៍នេះ។
Leicester ចូលមកក្នុងការប្រកួតនេះ ដោយឈរនៅលេខ១៧ មាន១១ពិន្ទុ ខណៈដែល City ឈរនៅលេខ២មាន២៦ពិន្ទុ។ ក្នុងការប្រកួតនេះ Leicester City មិនមានការប្រកួតពាក់កណ្តាលសប្តាហ៍នោះទេ ខុសពី Man City ដែលត្រូវទៅប្រទេសអាឡឺម៉ង់ ដើម្បីប្រកួតជាមួយ Borussia Dortmund ក្នុងក្របខ័ណ្ឌ Champions League។
យ៉ាងណាមិញ City បានដកចេញកីឡាករសំខាន់របស់ខ្លួនមួយចំនួន ហើយនឹងក្លាយជាជម្រើសដ៏សំខាន់ក្នុងការប្រកួតនេះ។
Manchester City មិនបានយកឈ្នះលើ Dortmundនៅអាល្លឺម៉ង់នោះទេ សម្រាប់ការប្រកួត Champions League ។ ការស៊ុតបាល់បញ្ចូលទីរបស់ពួកគេ ៤ប្រកួតចុងក្រោយ មានភាពទៀងទាត់ ប៉ុន្តែនៅ Premier League វាពិតជាអស្ចារ្យខ្លាំងណាស់ ដោយក្រុមម្ចាស់ជើងឯកតែងស៊ុតបញ្ចូលទី៣គ្រាប់ ឬច្រើនជាងនេះ៤ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយ។
Leicester City ទើបតែមានទម្រង់លេងប្រសើរជាងទម្រង់លេងកាលពីដើមរដូវកាលនេះ ហើយមកដល់ការប្រកួតនេះ ពួកគេឈ្នះ៣ប្រកួត និងចាញ់តែ១ប្រកួតគត់ ក្នុងការប្រកួ៥លើកចុងក្រោយ។ ៣ប្រកួតក្នុងចំណោមការប្រកួត៥លើកចុងក្រោយ ពួកគេរកបាន២គ្រាប់ ឬច្រើនជាងនេះ។
ការព្យាករណ៍ : Manchester City នឹងសម្លឹងរកការឈ្នះក្នុងការប្រកួតនេះ ដើម្បីឡើងទៅឈរនៅកំពូលតារាង ប៉ុន្តែពួកគេត្រូវប្រឈមមុខនឹងក្រុម Leicester City ដែលមានទម្រង់លេងល្អប្រសើរឡើងវិញ បន្ទាប់ពីការចាប់ផ្តើមរដូវកាលមិនល្អ។ ជារើយៗនៃការស៊ុតបាល់បញ្ចូលទីច្រើនរបស់ក្រុមទាំងនេះ នឹងក្លាយជាចំណុចសំខាន់នៅក្នុងការប្រកួតនេះ ហើយយើងយល់ថា ការប្រកួតនេះនឹងមានគ្រាប់បាល់ជាង ២.៥ គ្រាប់៕