៥ប្រកួតបន្ទាប់ពីលោក Graham Potter បានចាកចេញពី Brighton ពួកគេមិនទាន់ប្រកួតឈ្នះមួយប្រកួតនៅឡើយទេ ហើយនៅក្នុងការប្រកួតសប្តាហ៍នេះ ពួកគេត្រូវជួបជាមួយក្រុមដែលដឹងនាំដោយលោក Graham Potter វិញម្តង។
Brighton នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមភ្ញៀវ Chelsea ក្នុងក្របខ័ណ្ឌ Premier League ដោយក្រុមទាំងពីរ ទើបតែបញ្ចប់លទ្ធផលការប្រកួតផ្ទុយគ្នា។ Brighton ឈរនៅលេខ៩ មាន១៥ពិន្ទុ ហើយ Chelsea ឈរនៅលេខ៥មាន២១ពិន្ទុ។
Brighton ប្រកួតចាញ់ Manchester City ដោយលទ្ធផល ៣-១ រីឯ Chelsea វិញបានប្រកួតឈ្នះក្រៅដី ២-១ លើ RB Salzburg ។
Chelsea មិនស្គាល់ការប្រកួតចាញ់នោះទេ ក្នុងការប្រកួត៩លើកចុងក្រោយ ហើយរកបានគ្រាប់បាល់២គ្រាប់ ក្នុង៥ប្រកួតចុងក្រោយផងដែរ។ ការប្រកួតនៅក្រៅដី Chelsea ឈ្នះ ៤ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយ ហើយពួកគេមិនបានរបូតគ្រាប់បាល់៣ប្រកួត។
Brighton មិនបានស៊ុតបញ្ចូលទី៣ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយ ហើយនឹងត្រូវមានការកែលម្អជាច្រើន សម្រាប់ការប្រកួតនេះ។ ក្នុងការប្រកួត៥លើកចុងក្រោយ ពួកគេបានបណ្តោយឱ្យរបូតគ្រាប់បាល់បញ្ចូលទី២ ឬច្រើនជាងនេះ៣ប្រកួត។
ការព្យាករណ៍ : Brighton មិនបានស៊ុតបញ្ចូលទីនោះទេ ក្នុងការប្រកួត៣ចុងក្រោយ ហើយនៅក្នុងការប្រកួតនេះ ពួកគេប្រឈមមុខនឹងក្រុមដែលមានទម្រង់លេងល្អ។ Chelsea តែងស៊ុតបញ្ចូលទីបាន២គ្រាប់ ក្នុងការប្រកួត៣ចំណោម៥ប្រកួតចុងក្រោយ ហើយចំណែកឯ Brighton តែងរបូតគ្រាប់បាល់២ ឬ ច្រើនគ្រាប់ ក្នុងការប្រកួត៣ចំណោម៥ចុងក្រោយ។ លទ្ធផលឈ្នះសម្រាប់ Chelsea គឺជាជម្រើសដ៏ល្អក្នុងការប្រកួតនេះ៕