ព្យាករណ៍គូ​ Barcelona vs Bayern Munich ម៉ោង២ថ្ងៃទី២៧តុលា

ការប្រកួតដ៏ធំបំផុតមួយជុំទី៥នៃ UEFA Champions League ដែលនោះ គឺជាការប្រកួតរវាង Barcelona និង Bayern Munich ក្នុងពូល C ។​ 

​ក្នុង​ការ​ប្រកួត​នេះ Bayern Munich ឈរនៅកំពូល​តារាង​ដោយ​មាន​១២​ពិន្ទុ ខណៈ Barcelona ឈរ​លេខ​៣​ មានតែ​៤​ពិន្ទុប៉ុណ្ណោះ។  

លទ្ធផលស្មើនឹងគ្រប់គ្រាន់សម្រាប់ឱ្យ Bayern Munich ដណ្តើមបានតំណែងកំពូលក្នុងពូលនេះ ប៉ុន្តែវានឹងធ្វើឱ្យមានភាពស្មុគស្មាញយ៉ាងធ្ងន់ធ្ងរ សម្រាប់ Barcelona ដែលមានបំណងជៀសឱ្យផុត ពីការធ្លាក់ជាលើកទីពីរជាប់ៗគ្នា នៅវគ្គចែកពូល។​ 

Barcelona ទើបតែបានប្រកួតឈ្នះ២ប្រកួតជាប់ៗគ្នា ចាប់តាំងពីប្រកួតចាញ់ Real Madrid ក្នុងជំនួប Clasico។​ ពួកគេបានយកឈ្នះក្រុម Athletic Bilbao ដោយលទ្ធផល​ ៤-០​ ហើយបច្ចុប្បន្ននេះ តែងតែស៊ុតបញ្ចូលទី៣គ្រាប់ ឬច្រើនជាងនេះ​ សម្រាប់៣ប្រកួតក្នុងចំណោម ៤ប្រកួតចុងក្រោយ។

Bayern Munich បានទទួលជ័យជម្នះ៤ប្រកួតជាប់ៗគ្នា មុនឈានដល់ការប្រកួតនេះ ហើយមិនមានបញ្ហាអ្វីក្នុងការលេងក្រៅដីឡើយ សម្រាប់ពួកគេ។ ពួក​គេ​ប្រកួតឈ្នះ៣ប្រកួត​ជាប់​គ្នា និង​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ ​ឬ​ច្រើន​ជាង​នេះ​សម្រាប់ការ​ប្រកួត​ក្រៅ​ដី​ ៤ប្រកួត​ចុង​ក្រោយ​។

ការព្យាករណ៍​ :​ Barcelona តែងជួប​ការ​លំបាកក្នុងការយកឈ្នះ​​ពេលដែលជួបក្រុម​ធំៗ ហើយ Bayern ​ជាក្រុម​​ជា​ក្រុម​ដែល​ពេញ​ចិត្ត ក្នុងការប្រកួតនេះ។ Barcelona ធ្វើ​មិន​បាន​ល្អ​នោះទេ ​សម្រាប់ក្របខណ្ឌ Champions League តាំង​ពី​រដូវ​កាល​មុន ហើយ​នៅ​ទី​នេះ ពួក​គេ​បាន​ត្រឹមតែយក​ឈ្នះ​ក្រុម​បាត​តារាង​ប៉ុណ្ណោះ។ ទោះ​បី​ជា​ពួក​គេ​ល្អ​ជាង​នៅ​ក្នុងដីក៏ដោយ ហើយ​យើង​រើសយកលទ្ធផលស្មើគ្នា ក្នុងការប្រកួត​នេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង